មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានស្ត្រីម្នាក់បានមកដាក់ពាក្យបណ្តឹងប្តឹងមន្ត្រីឧទ្យានុរក្សដេអេរួមទាំងបពួកម្នាក់ទៀតដែលបានប្រើប្រាស់អំពើហិ ង្សាមកលើរូបនាង
ដែលករណីខាងលើនេះបានកើតឡើងកាលពីវេលា ម៉ោង០៣ទៀបភ្លឺនាថ្ងៃទី២០ តុលា ២០២០ នៅត្រង់ចំណុចភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រជ្រាដា ខេត្តមណ្ឌលគិរី ។
យោងតាមការឱ្យដឹងពីប្រភពព័ត៌មានបានឱ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ សាយ ស្រីដាវ អាយុ២៨ឆ្នាំរស់នៅភូមិស្រែសង្គម ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី ចំណែកមន្ត្រីឧទ្យានុរក្សដេអេដែលបានប្រើអំពើហិ ង្សាមកលើនាងមានឈ្មោះ លីន សុទ្ធ និងឈ្មោះឈ្មោះ ឆាយ ផាន់ណា។
គួរបញ្ជាក់ផងដែរថា កាលពី វេលា ម៉ោង០៣ទៀបភ្លឺនាថ្ងៃទី២០ តុលា ២០២០ រថយន្ដនារីរងគ្រោះបាទបានដឹកទ្វារមកពីស្រុកកោះញែកមកដល់ចំណុចកើតហេតុ ស្ថិតនៅភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រជ្រាដា ខេត្តមណ្ឌលគិរី
ហើយក៏បានជួបនឹងមន្ត្រីបរិស្ថានរូបនោះ ក៏បានចុះមកចាប់ឃាត់រថយន្តរបស់នាង រួចក៏បានប្រតាយប្រតប់វ៉ៃនាងខ្ញុំត្រូវជាច្រើកន្លែង បណ្ដាលឲ្យរងរបួសធ្ងន់បែ កក្បាល បែ កមាត់នឹងដងខ្លួនជាច្រើនកន្លែង ដូច្នេះនាងខ្ញុំបាទសុំសំណូមពរដល់លោកព្រះរាជ្ញាមេត្តាជួយរកយុតិធម៌តាមផ្លូវច្បាប់ឲ្យរូបនាងខ្ញុំផង ៕