នាវេលាយប់មិញ២០ខែតុលាឆ្នាំ២០២០មានដំណឹងដ៏ភ្ញាក់ផ្អើលនិងជាដំណឹងដ៏ក្រៀមក្រំបំផុតដែលយើងបាត់បង់ធនធានមនុស្សមួយរូប។គណៈកម្មការឆ្នើមក ម្មវិធី(MasterchefKhmer)លោក ស៊ីន សោភ័ណ្ឌឬទ្ធី«Chefឬទ្ធី»លោកបានលាចាកលោ កទៅហើយនៅយប់មិញនេះ។ខ្សែជីវិតរបស់លោកមានការលំ បាកទម្រាំតែលោកអាចក្លាយជាគណៈកម្មការឆ្នើមកម្មវិធី(MasterchefKhmer)គឺលោកធ្លាប់មានប្រវត្តិ
ប្រកបការងារជាចុងភៅដ៏ឆ្នើមមួយរូបនៅតាមបណ្ដាសណ្ឋាគារនិងភោជនីយដ្ឋានធំៗអស់រយៈពេលជិត២៥ឆ្នាំមកហើយទំរាំមានថ្ងៃនេះ ។នៅឆ្នាំ១៩៩៤ក្រោយរៀនចប់វិទ្យាល័យលោកមានចំណា ប់អារម្មណ៍ទាក់ទងនឹងវិស័យម្ហូបអាហារហើយមានក្ដីស្រមៃចង់ថាក្លាយជាប្រធានចុងភៅមួយដ៏ធំនៅសណ្ឋាគារផ្កាយ៥ឬសណ្ឋាគារធំំួយចំនួន។ចាប់ពីពេលនោះលោកក៏ចាប់ផ្ដើមរៀនធ្វើម្ហូបហើយចូលធ្វើការនៅ
ក្នុងសណ្ឋាគារមួយដោយពេលនោះលោកមិនអាចចាប់ផ្ដើមកាន់តំ ណែងធំបានភ្លាមនោះទេគឺត្រូវចាប់ផ្ដើមពីតំណែងតូចបំផុតព្រោះលោកមិនទាន់មានជំនា ញខាងចុងភៅនេះខ្លាំងនៅឡើយ។វាមិនមែនជារឿងលេងសើចនោះទេទំរាំឈានដល់ចំនុចនេះគឺត្រូវការពេលវេលាកំលាំងញើសឈាមនិងព្យាយាមរៀនដោយយកចិត្តទុកដាក់ខ្ពស់បំផុត។ការចាប់ផ្ដើមនៃការងាដំបូងរបស់Chefឬទ្ធី គឺផ្ដើមពីការងារកំប៉ិក
ចោលជាដាច់ខាត ហើយបានពង្រឹងការប្ដេជ្ញាចិត្តរបស់ខ្លួនឲ្យកាន់តែខ្លាំងក្លាឲ្យមានការតស៊ូមាន ការអត់ធ្មត់ខ្ពស់ដើម្បីសម្រេចក្ដីស្រមៃរបស់ខ្លួន។ដូចពាក្យចាស់ពោលថាព្យាយាមគងបានសំរេច ទីបំផុតក្រោយពេលតស៊ូលើអាជីពនេះអស់រយៈពេលជិត២៥ឆ្នាំលោកក៏បានសម្រេចនូវអ្វីដែលលោកបានប៉ងទុកគឺលោកក្លាយជាមេចុងភៅដ៏ឆ្នើមមួយរូបជាពិសេសគឺមានឱកាសក្លាយជាគណ:កម្មការឆ្នើមកម្មវិធីMasterchefKhmer
ក្នុងប៉ុស្ដិCTNនេះតែម្ដង។លោកបានចែករំលែកនូវមេរៀនដ៏មានតម្លៃមួយថាការរៀនគឺមិនចាំបាច់ទាល់តែទៅរៀនថ្នាក់កំពូលណាមួយនោះទេប៉ុន្តែអ្នកអាចចាប់ផ្ដើមពីការរៀនពីមនុស្សជុំវិញខ្លួនហើយលួចចំណេះដឹងពីមនុស្សជុំវិញខ្លួនបន្តិចម្ដងៗដោយមិនឱ្យគេដឹងខ្លួនក៏បានដែរ។លោកបាន ចែករំលែកថានៅពេលដែលលោកអាចវិវវត្តន៍ខ្លួនមកក្លាយជាគណៈកម្មការរបស់MasterChiefKhmerវាគឺជារឿងថ្មីមួយសម្រាប់
លោកដោយសារតែមានបេក្ខជនមកពីគ្រប់ទិសទីគ្រប់តំបន់ដែលពេលខ្លះពួកគាត់ មានអត្តចរិតអាកប្បកិរិយាខុសៗគ្នាខ្លះរៀនបានខ្ពស់ និងខ្លះរៀនបានទាបជាដើម។តាមយោបល់របស់លោកគឺលើកទឹកចិត្តដល់អ្នកដែលស្រឡាញ់ការចម្អិនអាចចាប់ផ្ដើមពីការរៀនតាមបណ្ដាញសង្គមផ្សេ ងៗ រួចហើយពួកគាត់ក៏អាចមានឱកាសមកបញ្ចេញស្នាដៃបានដែរសូមកុំខ្លាចកុំព្រួយបារម្ភក្នុងការបញ្ចេញសមត្ថភាព
របស់ខ្លួនឱ្យគេឃើញឱ្យសោះ។ម៉្យាងវិញទៀតគឺ លោកក៏បានលើកទឹកចិត្តដល់អ្នកដែលស្រឡាញ់ការចម្អិនទូទាំងស្រុ កខ្មែរសូមចូលរួមប្រកួតក្នុងកម្មវិធីMasterChiefKhmerនារដូវកាលទី២ផងដែរ។តែមកដល់ ពេលនេះអ្វីដែលគួរអោយសោកស្ដាយបំផុត នោះគឺលោកមិនបាននៅផ្ដល់ការវាយតំលៃម្ហូបអាហាMasterChiefKhmerទៀតទេ លោកchefឬទ្ធីបានលាចាកលោកហើយកាលពីយប់ថ្ងៃទី២០ខែតុលាឆ្នាំ២០២០នោះ ដោយសាលោកមានជំងឺក្រិនថ្លើមនិងរបេងដំណាក់កាលចុងក្រោយ។