កាលពីពេលថ្មីនេះមានរឿងអាស្រូវរបស់គ្រួសារជាច្រើនដែលត្រូវបានគេយកមកបង្ហោះជាបន្តបន្ទាប់នៅលើបណ្តាញសង្គម ខណៈប៉ុន្មានថ្ងៃមុននេះមានករណីស្រីស្នេហ៍ឆាតមកទារលុយប្រពន្ធចំនួន៤ម៉ឺនដុល្លា ក៏ដូចជាម្សិលមិញនេះមានករណីស្រីស្អាតឆាតមកទិញឡាន បន្លំអូសក្រលាញ៉ែប្តីរបស់ស្រីស្អាតម្នាក់ទៀត។
ជាក់ស្តែងនៅពេលនេះមានករណីប្រពន្ធចាប់បានប្តីមានស្រីទៀតហើយ ដែលករណីនេះត្រូវបានបង្ហោះដោយគណនីហ្វេសបុកមួយដែលមានឈ្មោះថា ជំទាវធំ ដែលករណីនេះបានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
យោងទៅតាមខ្លឹមសារដែលត្រូវបានបង្ហោះដោយគណនីហ្វេសបុកខាងលើបានឱ្យដឹងថា៖ «ស្រីអឺយស្រីល្អអែក ចិត្តខ្មៅដូចសត្វក្អែកមិនគួសោះមុខមាត់ស្អាតបាតតែយកប្តីរបស់គេដើម្បីតែបំពេញតណ្ហាខ្លួន សុខចិត្តបំបែកបាក់ប្តីប្រពន្ធកូនគេខ្ញុំអាណិតម៉ែឪនាងណាស់ដែលមានកូនចោម្សាតដូចនាងឯង
យកប្តីគេពីបីឆ្នាំទៅអោប អត់អាណិតអាសូរចិត្តប្រពន្ធកូនគេសោះដែលរងទុក្ធវេទនា ឈប់បានឈប់ទៅដើរតួសម្ដែងស្រីស្អាតហាយសូររលួយក្នុងចឹងនោះ មិចមិនខ្លាំងទៀតទៅដូចដែលចង់វ៉ៃអញនោះ ចាំបាច់អីប្កុកអាខោន Facebook ខ្លួនឯងរឺមួយខ្មាស់គេចុះមានដែលយកខួរក្បាលគិតអត់យកប្តីគេប្រពន្ធគេតាមទន់គឺចឹង»