មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណី ប្តីបា ញ់ប្រពន្ធខ្លួនឯងបណ្តាលឱ្យរងរបួស ហើយបានបើកឡានគេចខ្លួនបាត់ ដែលករណីនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលនៅចំណុចមុខសាលាបឋមសិក្សាសាមគ្គី(ផ្លូវជាតិលេខ៦)ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានឱ្យដឹងថា ជនបង្កឈ្មោះ ចាន់ ផល ហៅពៅ ភេទប្រុស អាយុប្រហែល៥០ឆ្នាំ ទីលំនៅភូមិស្វាយធំ ខេត្តសៀមរាប ជិះរថយន្តពណ៌ខ្មៅមិនស្គាល់ម៉ាកស្លាកលេខ៨៧៨៧ អាវុធម៉ាកK៥៤លេខ៣៧៦៣។
ក្នុងហេតុការណ៍បាញ់នោះ បណ្តាលឲ្យជនរងគ្រោះឈ្មោះ សំអុល សុខដានី ភេទស្រី អាយុ២៧ឆ្នាំ ទីលំនៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ភ្នំពេញ រងរបួសធ្ងន់ចំដើ មទ្រូ ងខាងឆ្វេង១គ្រា ប់(បៀ មគ្រា ប់)។ ក្រោយមានករណីនេះកើតឡើង ជនបង្ក បានឡើងរថយន្តគេចខ្លួនបាត់ ចំណែកជនរងគ្រោះ ត្រូវបានសមត្ថកិច្ចដឹកបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
សមត្ថកិច្ចកំពុងដុតដៃដុតជើងស្រាវជ្រាវរកជនបង្ក ដើម្បីចាត់ការតាមផ្លូវច្បាប់។ ប្រភពបានឲ្យដឹងថា ក្នុងករណីនេះ ជនបង្កគឺជាប្តីមិនទាន់ការ ហើយអាចដោយសារទំនាស់ពាក្យសម្តី (ប្រច័ណ្ឌ)៕
នៅទីបំផុត បុរសដែលជាជនដៃដល់ដែលបា ញ់ប្រហារនារីវ័យក្មេងជាប្រពន្ធចំទ្រូ ងខាងឆ្វេង បណ្ដាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង ២ និង៥០នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅចំណុចមុខសាលាបឋមសិក្សាសាមគ្គី (ផ្លូវជាតិលេខ៦) ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវសមត្ថកិច្ចចាប់បានហើយ ខណៈដែលកំពុងរត់គេចខ្លួនមកដល់ទីដីខេត្តបាត់ដំបង។
បុរសដែលបា ញ់ប្រពន្ធគ្មា នញញើ តដៃ បណ្តាលឲ្យរងរបួសធ្ងន់នេះ មានឈ្មោះ ចាន់ ផល ហៅពៅ អាយុ៥០ឆ្នាំ ទីលំនៅភូមិស្វាយធំ ខេត្តសៀមរាប បានប្រើប្រាស់អា វុ ធម៉ាក K៥៤ លេខ៣៧៦៣ បា ញ់ប្រ ហារលើស្រ្តីម្នាក់ ឈ្មោះ សំអុល សុខដានី អាយុ២៧ឆ្នាំ ទីលំនៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ភ្នំពេញ រងរបួសធ្ងន់ចំដើមទ្រូ ងខាងឆ្វេង១គ្រា ប់ និងកំពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
សមត្ថកិច្ច បញ្ជាក់ថា ករណីបា ញ់ប្រ ហារលើនារីជាប្រពន្ធនេះ ផ្តើមឡើងដោយសារទំនា ស់ពាក្យសម្តី រឿងប្រច ណ្ឌ ជនសង្ស័យត្រូវសមត្ថកិច្ចខេត្តបាត់ដំបង បញ្ជូនទៅឲ្យសមត្ថកិច្ចខេត្តសៀមរាប ជាម្ចាស់ករណី ដើម្បីចាត់ការតាមផ្លូវច្បាប់៕