មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ឃាត់បុរសម្នាក់ ប្រគល់កម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ ដែលជាមូលដ្ឋានកេីតហេតុ ពាក់ព័ន្ធករណីរំ លោ ភលើទំនុកចិត្ត(ខ្ចីម៉ូតូចង់ស៊ីដាច់មិនព្រមអោយវិញ) ដែលហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១យប់រំលងអាធ្រាត្រ ។ ពេលឃេីញប្ដីត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្ដោះអាសន្ន ធ្វេីឲ្យនារីម្នាក់ជាប្រពន្ធយំសំពះអង្វរលន់តួបុរសម្នាក់ដែលត្រូវជាមេម្ចាស់ម៉ូតូដែលប្ដីរបស់នាងខ្ចីយកទៅនោះ សុំឲ្យជួយដកពាក្យបណ្ដឹងវិញទៅ ដើម្បីឲ្យប្ដីនាងបានរួចខ្លួនពីសំណាញ់ច្បាប់ ដើម្បីរកប្រាក់ចិញ្ចឹមជីវិតនាងផង។ ប៉ុន្តែខណៈនោះបុរសដែលជាមេ មិនយល់ព្រមឡើយ ព្រោះកូនចៅគាត់ទុកពេលអោយច្រេីនថ្ងៃហេីយ មិនព្រមយកម៉ូតូអោយកូនចៅគាត់វិញ ទុកអោយច្បាប់ចាត់ការទៅ ដែលម្ចាស់ម៉ូតូឈ្មោះ សុខ លី អាយុ២៧ ស្នាក់នៅម្ដុំកាំកូស៊ីធី ខណ្ឌទួលគោក មុខរបរអ្នកសារព័ត៌មាន ។ និងឈ្មោះ សារិទ្ធ ភក្ដី អាយុ២០ឆ្នាំ ស្នាក់នៅម្ដុំកាំកូស៊ីធី ខណ្ឌទួលគោក មុខរបរនៅរៀន ចំណែកឯជនសង្ស័យដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមិនទាន់ស្គាល់ឈ្មោះឡេីយ ។ មុនពេលកេីតហេតុ នៅមុខវត្តស្ទឹងមានជ័យ ផ្លូវមុនីរ៉េត ម៉ោង០១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ជនសង្ស័យបានឆាតមក […]
Continue Reading