មិនចេះអស់តែម្ដង! សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មប្រចាំតំបន់

ភ្នំពេញ៖ ក្រោយពីកំណត់បានមុខសញ្ញា និងទីតាំងប្រព្រឹត្តសកម្មភាពរួចមក សមត្ថកិច្ចជំនាញអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងប៉ុសិ៍តស្រះចក បានចុះបង្ក្រាបចំពោះមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មប្រចាំតំបន់ ឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅចំណុចលើផ្លូវរថភ្លើង ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ជនសង្ស័យ ឈ្មោះ នៅ សំ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ។ វត្ថុតាងដកហូតបានរួមមាន ៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន ១២កញ្ចប់ (១១កញ្ចប់តូច និង០១កញ្ចប់ធំ)។ ក្រោយឃាត់ខ្លួន កំលាំងជំនាញខណ្ឌ ប៉ុសិ៍ត កំពុងបន្តការស្រាវជ្រាវរកបក្ខពួក និងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តតាមនីតិវិធី៕

Continue Reading

ប៉ូលិសចរាចរ២នាក់ត្រូវបានដកមកបញ្ឈរនៅការិយាល័យមួយរយៈ ដោយសារតែស្ទាក់ចាប់ម៉ូតូ បណ្តាលឲ្យនារីម្នាក់ដួល

ភ្នំពេញ ៖ ក្រោយពីFacebook មួយចំនួនដែលបាននាំគ្នាចុះផ្សាយថា មន្រ្តីនគរបាលចរាចរ២នាក់បានប្រើហិង្សាវាយលើស្ត្រីម្នាក់ឲ្យធ្លាក់ពីលើម៉ូតូនោះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាសធ្វើការបដិសេធ និងសូមធ្វើការបកស្រាយបំភ្លឺមានខ្លឹមសារដូចខាងក្រោម ៖ កាលពីវេលាម៉ោង១១និង៥០នាទី ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ ករណីនារីម្នាក់បានបើកបរម៉ូតូមួយគ្រឿងក្នុងល្បឿនលឿន ដោយមិនគោរពភ្លើងស្តុបពណ៌ក្រហម នៅពេលនោះមន្ត្រីចរាចរចំនួន២រូប ដែលប្រចាំការនៅតាមបណ្តោយ មហាវិថីព្រះនរោត្តម ត្រង់ចំណុចធនាគារ Booyong បានចេញមកឃាត់ឲ្យឈប់ ប៉ុន្តែដោយគាត់បើកលឿនពេក ក៏ប៉ះកញ្ចក់ម៉ូតូជាមួយនិងដៃមន្រ្តីប៉ូលិសម្នាក់ បណ្តាលឲ្យដួល ប៉ុន្តែមិនមានរងរបួសធ្ងន់ធ្ងរអ្វីទេ ហើយសមត្ថកិច្ចទាំង២នាក់ ក៏បានជួយលើកនារីរងគ្រោះភ្លាមៗ ចំណែកនារីជនរងគ្រោះបានសុំទោសសមត្ថកិច្ច រួចសុំធ្វើដំណើរបន្តទៅមុខទៀត ដោយគាត់មានការប្រញាប់ ។ ទោះបីជាយ៉ាងនេះក្តី លោកស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាទៅថ្នាក់ដឹកនាំការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ឲ្យហៅមន្ត្រីទាំង២រូបនោះមកធ្វើការសាកសួរ និងចាត់វិធានការរូបភាពដាក់វិន័យរបស់កងកម្លាំង ដោយឲ្យមកបំរើការងារនៅក្នុងការិយាល័យមួយរយៈសិនដែរ។ជាមួយគ្នានេះដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានគ្រប់ៗគ្នា ជៀសវាងគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ ព្រោះនៅពេលដែលមន្ត្រីចរាចរចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តែងតែមានអ្នកបើកបរជាច្រើនមិនគោរពច្បាប់ ភ្លើងសញ្ញាចរាចរណ៍ ជាពិសេសមិនគោរពសមត្ថកិច្ច ផងដែរ៕

Continue Reading

ដឹងអ្វីខ្លះពីសុបិនរបស់អ្នក ? ចង់ដឹងថាអ្នកជិតដល់គូ ឬនៅ ចូលមើលពីអត្ថន័យនៃសុបិន្តនិមិត្តទាំងនេះ

តើ​អ្នក​ធ្លាប់​សុបិន​ដល់​រឿង​រាវ​ក្នុង​លក្ខណៈ​បែបនេះ​ខ្លះ​ដែរឬទេ​?​បើ​មាន​នោះ​បញ្ជាក់ថា​គូព្រេង​របស់​អ្នក​កំពុង​បង្ហាញខ្លួន​ចំពោះ​លោកអ្នក​ឱ្យឃើញ​ហើយ​។​ ១)​ សុបិន​ឃើញ​ដល់​សត្វ​ពស់ (​ពស់​រួបរឹត​ប៉ុន្តែ​បើ​ពស់​ចឹក​វិញ​ទាល់តែ​ពស់​នោះ​ធំ​ប៉ុណ្ណោះ​)​។​ ២) សុបិន​ឃើញ​គ្រឿងអលង្ការ​ដ៏​ស្រស់ស្អាត​ពិសេស​ជញ្ជៀន​…​។​ ៣) សុបិន​ឃើញ​ទឹកអប់​។​ ៤)​ សុបិន​ឃើញ​ផ្កា​។​ ៥) ​សុបិន​ឃើញ​ភ្លៀង​ធ្លាក់​។ **សុបិន​ឃើញ​សត្វ​ពស់ “​សត្វ​ពស់​”​ក្នុង​វប្បធម៌​ប្រទេស​ជាច្រើន​បាន​សំដៅ​ទៅលើ​កាមារម្មណ៍​ឬ​ឱ្យ​អត្ថន័យ​ដល់​ប្រដាប់​ភេទបុរស​។​ឯ​វប្បធម៌​ខ្លះទៀត​បាន​ប្រៀបធៀប​ទៅនឹង​អត្ថន័យ​បែប​”​សៀន “​ឬ​មានន័យ​ទៅដល់​ព្រះ​ជា​ម្ចាស់​។​ប៉ុន្តែ​សម្រាប់​ជនជាតិខ្មែរ​តាំងតែ​ពី​បុរាណកាល​មក​មានជំនឿថា​បើកាលណា​សុបិន​ដល់​សត្វ​ពស់​គេ​តែង​ចំណាំ​ថា​នឹង​ជួប​គូព្រេង​យ៉ាងពិត​ប្រាកដ​។​ ប៉ុន្តែ​យ៉ាងណាក្តី​ការ​សុបិន​ឃើញ​ដល់​សត្វ​ពស់​ដែលជា​ការបញ្ជាក់​ប្រាប់​ហេតុ​ទុកជាមុន​ថា​អ្នក​បាន​ជួប​គូព្រេង​ឬក៏​អត់​ទាល់​តែមាន​លក្ខណៈ​ដូចខាងក្រោម​៖ ១)​ចាំបាច់​ត្រូវតែ​សត្វ​ពស់​មក​រួបរឹត​ឬ​ពស់​ដេញ​នោះ​ដើម្បី​មក​រួបរឹត​តែប៉ុណ្ណោះ​។​បើ​ករណី​អ្នក​សុបិន​ឃើញ​សត្វ​ពស់​ដេក​នៅ​ស្ងៀមៗ​ពិសេស​ដេក​នៅក្នុង​ផ្ទះ​ឬ​នៅ​កណ្តាល​ព្រៃ​នោះ​មិនមាន​អត្ថន័យ​អ្វី​ទេ​គ្រាន់តែ​ជាការ​សុបិន​ធម្មតា​ដូច​សព្វមួយដង​។​ ឧទាហរណ៍​ថាបើ​អ្នក​សុបិន​ឃើញ​សត្វ​ពស់​ធំ​ដេក​នៅក្រោម​ផ្ទះ​ក្រោម​គ្រែ​ក្រោម​សំ​យ៉ាប​ផ្ទះ​។​ល​។​នោះ​បញ្ចា​ក់ថា​ម្ចាស់​ទឹក​ម្ចាស់​ដី​ដែល​ថែរក្សា​ផ្ទះសម្បែង​ដាស់តឿន​ឱ្យមាន​ស្មារតី​ភ្ញាក់រលឹក​ក្នុង​ការធ្វើ​អ្វីមួយ​ដែល​មិនមែន​មានន័យ​ដល់​ការជួប​គូ​គាប់​នោះឡើយ​។​ -​បើ​សុបិន​ឃើញ​ពស់​ខាំ​វិញ​ក៏​មិនមែន​បញ្ជាក់​ដល់​ការជួប​គូព្រេង​ដែរ​តែ​អាច​ជាការ​មានរឿង​រាវ​ចូល​កកូរ​ផ្លូវចិត្ត​ដោយ​អាចមាន​ជម្លោះ​វិវាទ​ពាក្យសម្តី​ផង​។ -​ពស់​ដែល​បញ្ជាក់​គូព្រេង​ទាល់តែ​វា​មានការ​មក​ប៉ះពាល់​ដល់​រាងកាយ​របស់​យើង​ប៉ុណ្ណោះ​ដូចជា​រួបរឹត​ខ្លួន​អ្នក រុំ​ដៃជើង​ហើយ​បើ​មិន​ប៉ះ​រាងកាយ​ទេ​គឺ​មិន​បញ្ជាក់​ដល់​គូព្រេង​ឡើយ​។ ​ ២)​ទំហំ​របស់​សត្វ​ពស់​តែង ធំ​ល្មម​ឬ​ធំ​តែម្តង បើសិនជា​ប្រភេទ​ពស់​តូច​មិនមែន​បញ្ជាក់​ន័យ​ដល់​គូព្រេង​ទេ​ពិសេស​ពស់​តូចៗ​ហើយ​ជា​ហ្វូង​ថែមទៀត​។​ ៣)​ពណ៌​របស់​ពស់​បញ្ជាក់​ដល់​សភាព​របស់​អារ​ម្មណ៍​នៃ​ចំណង​ទំនាក់ទំនង​៖ – ពណ៌​ក្រហម​បញ្ជាក់​ដល់​ស្នេហា​ដ៏​ក្តៅ​ងំ​ប្រភេទ​បែប sexual(​ផ្លូវភេទ​)​។​ – ពណ៌​លឿង​ស្រទន់​និង​ភឿ​ក​បញ្ជាក់​ន័យ​ដល់​ស្នេហា​បែប​កល្យាណមិត្ត​ជួយ​ទំនុកបម្រុង​ឬ​ស្នេហា​បែប spiritual(​ខាង​អារម្មណ៍​)​។​ -​ពណ៌​ខ្មៅ​គឺ​បញ្ជាក់​ដល់​ក្តីសង្ឃឹម​និង​ពោរពេញ​ទៅ​អារម្មណ៍​ខឹងសម្បារ ប្រចែប្រច័ណ្ឌ ង​ង៉ក់ ប្រភេទ​បែប earthy(​ថោកទាប​)​។​ -​ពណ៌​បៃតងខ្ចី​បញ្ជាក់​ដល់​ភាពស្រស់ថ្លា បែប​តាម​ធម្មជាតិ​។​ – ពណ៌​ពិសេសៗ ដូចជា​ពណ៌​បៃតង​មរកត ពណ៌​មាស ពណ៌​ប្រាក់ នឹង​បញ្ជាក់​ន័យ​ដល់​ឋានៈ​របស់​គូព្រេង​ច្រើនជាង​ទំនាក់ទំនង​ស្នេហា​។​ ៤)​លក្ខណៈ​របស់​សត្វ​ពស់​លូន​ចូល​មករក​បញ្ជាក់ប្រាប់​ដល់​សភាព​ដែល​គូព្រេង ដើរ​ចូលមកក្នុង​ជីវិត​៖ -​ចូលមក​វាយប្រហា​រយ៉ា​ង​ឆាប់រ​ហ័​សៈ​បើ​ចូលមក​បែប​លឿន​ដោយ​ហក់​ចូលមក​ឬ​សម្រុក​ចូលមក​បញ្ជាក់ថា​គេ​កំពុងមាន​បំណង​សុំ​សេចក្តីស្នេហា​ហើយ​។​ -​វារ​ចូលមក​យឺតៗ​មក​សាសងៈ​គូស្នេហ៍​នោះគេ​នឹង​ប្រើ​ពេលវេលា​ក្នុងការ​បង្កើត​ទំនាក់ទំនង​។​ -​ពស់​ដេញ​អ្នក​សឹង​រត់គេច​មិនទាន់ៈ​គេ​ជា​ភាគី​ស្រឡាញ់​ឬ​ចូលមក​បំពាន​អ្នក​មុន​(​ករណីខ្លះ​អាច​ចាប់រំលោភ​)​។​ ៥)​សភាព​អារម្មណ៍​របស់​អ្នក​ពេល​ជួប​សត្វ​ពស់​ជា​រឿង​សំខាន់​ណាស់​៖ ពាក្យចាស់​បុរាណ​ថា​”​កាន់តែ​ខ្លាចពស់​ច្រើន​ប៉ុនណា​អារម្មណ៍​ក្នុង​ទំនាក់ទំនង​ស្នេហា​កាន់តែ​ក្តៅ​ងំ​ទ្វេ​រដង​ឡើង”។ ៦)​អ្នកធ្វើ​ដូចម្តេច​ជាមួយ​សត្វ​ពស់​នោះ​វា​នឹង​បញ្ជាក់​ប្រាប់ថា​អ្នក​ត្រៀមខ្លួន​បាន​កម្រិតណា​ជាមួយ​ការ​មាន​គូគាប់​៖ កាយវិការ​តបត​ក្នុង​សុបិន​ថា​ពស់​រួបរឹត​ឬ​ពស់​ដេញ​មក​រួបរឹត​ខ្លួន​គឺ​៖ – […]

Continue Reading

ចោរឆក់ទូរស័ព្ទពេលកំពុងជិះPassApp បណ្តាលឲ្យម្ចាស់ធ្លាក់បោកក្បាលនឹងថ្នល់ ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពេលបញ្ជូន ទៅមន្ទីរពេទ្យ ក្រោយពេលជិះម៉ូតូPassApp ត្រូវជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿង មកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ បានសម្រេច បណ្ដាលឲ្យជនរងគ្រោះធ្លាក់ពីលើម៉ូតូកង់បី បោកក្បាលនឹងថ្នល់ដេកសន្លប់នៅក្នុងថ្លុកឈាម កាលពីវេលាម៉ោង២១និង ៤០ នាទីយប់ថ្ងៃទី២៩ ខែសីហាឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្ដោយ ផ្លូវលេខ១៧៣ ក្បែរសាលាទួលស្លែង ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ។ ជនរងគ្រោះ ឈ្មោះ KmbUGcIh ជាជនជាតិចិន។ មុនពេលកើតហេតុ បុរសជនជាតិចិនរងគ្រោះ កំពុងអង្គុយចុចទូរស័ព្ឌជិះម៉ូតូPassApp តាមបណ្តោយ ផ្លូវលេខ១៧៣ ក្នុងទិសដៅពីត្បូងទៅជើង ខណ:មកដល់ចំណុចកើតហេតុ ក្បែរសាលាទួលស្លែង ស្របពេលជនរងគ្រោះកំពុងចុចទូរស័ព្ឌភ្លេចខ្លួន ក៏ត្រូវជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង មិនចាំម៉ាក មកពីក្រោយ ហើយឆក់ទូរស័ព្ឌដៃ ពីជនរងគ្រោះខាងលើ មួយទំហឹង បានសម្រេច ហើយជនរងគ្រោះជាប់ដៃដោយតាមទូរស័ព្ទ ក៍ធ្លាក់មកបោកក្បាលនឹងថ្នល់ដេកសន្លប់នៅក្នុងថ្លុកឈាម បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាក់ទងហៅរថយន្តសាមុយដឹកបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់ភ្លាមៗដែរ តែជាអកុសល ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតទៅហើយ ៕

Continue Reading

អុញនោះ ត្រៀមខ្លួនទៅ! តុលាការខេត្តមណ្ឌលគិរី កោះហៅលោកចាន់ សាវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម ឲ្យចូលបំភ្លឺពាក់ព័ន្ធបញ្ហាដីជិត១ម៉ឺនហិកតារ

ខេត្តមណ្ឌលគិរី៖ ព្រះអាជ្ញារសាលាដំបូងខេត្តមណ្ឌលគិរី កោះហៅលោកចាន់ សាវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យចូលបំភ្លឺនៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ ពាក់ព័ន្ធនឹងដីធ្លីជិត១ម៉ឺនហិកតារ។ ក្នុងលិខិតរបស់សាលាដំបូងខេត្តមណ្ឌលគិរី បានអញ្ជើញ លោកចាន់ សាវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលនេះគឺ ពាក់ព័ន្ធនឹងករណីផ្តល់ការអនុញ្ញាតជំហានទី១ ចំនួន១.០០០ ហិកតារ ក្នុងអនុតំបន់១ , អនុតំបន់២ចំនួន ២.០០០ហិកតារ , អនុតំបន់៣ ចំនួន២.០០០ហិកតារ , អនុតំបន់៤ ចំនួន២.០០០ហិកតារ និងអនុតំបន់៥ ចំនួន២.៧៤១ហិកតារ របស់ក្រុមហ៊ុនផេស៊ីហ្វិកហ្គ្រេន យ៉ញ-ស្តុក ខមភេនីលីមីធីត ក្នុងខេត្តមណ្ឌលគិរី ។ សូមមើលក្នុងលិខិតអញ្ជើញដូចខាងក្រោម៖  

Continue Reading

ជិតដល់រដូវបុណ្យភ្ជុំ! កូនអកត្តញូ ទាញដំបងវាយឪពុកបង្កើតបែកក្បាល និងបាក់ដៃម្ខាង

ខេត្តក្រចេះ ៖ ពេលបុរសជាឪពុកបង្កើតសួរកូនថា ហេតុអ្វីបានជាប្អូនយកគោយន្តកន្ត្រៃទៅប្រើផងមិនបាន ស្រាប់តែកូនប្រុសតិរច្ឆានទាញដំបងវាយឪពុក បណ្តាលឲ្យរងរបួសបែកក្បាលផ្នែកខាងឆ្វេង និងបាក់ដៃខាងឆ្វេង។ ហេតុការណ៍ជិតដល់រដូវបុណ្យភ្ជុំ កូនសងគុណឪពុកបែកក្បាល និងបាក់ដៃម្ខាងនេះ បានកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិរលៀក ឃុំកំពង់រី ស្រុកឆ្លូង ។កូនអកត្តញូ រូបនេះ ឈ្មោះ ឃឿន ឃុន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំខាងលើ ។ ចំណែកឪពុកឈ្មោះ ត្រង់ ឃឿន ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជាមួយគ្នា។ ពេលបុរសជាឪពុក បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានទៅសួរកូនថា ហេតុអ្វីបានជាប្អូនយកគោយន្តកន្ត្រៃទៅ ប្រើផងមិនបាន ឯងចង់យ៉ាងម៉េច ? ពេលនោះកូនក៏បានប្រកែកឈ្លោះគ្នាជាមួយគាត់ ហើយគាត់ក៏និយាយតបទៅវិញថា ឯងថ្លើមធំណាស់ ចង់ត្រូវក្បាលហើយ រួចគាត់ទ្បើងទៅលើផ្ទះ បានពាក់កណ្តាលជណ្តើរ កូនប្រុសតិរច្ឆាននោះទាញដំបងវាយមកលើគាត់ បណ្តាលឲ្យរងរបួសបែកក្បាលផ្នែកខាងឆ្វេង និងបាក់ដៃខាងឆ្វេង។ ក្រោយពេលកើតហេតុ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកឆ្លូង និងបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

Continue Reading

ករណីហិង្សា ! ទាស់ពាក្យសំដី ទាញកៅអីវាយក្បាលគ្នា ម្នាក់ចូលពេទ្យ ម្នាក់ចូលប៉ុស្តិ៍

ខេត្តកណ្តាល៖ បុរស២នាក់គ្រាន់តែរឿងទិញស្រាបៀរយកមកផឹក ស្រាប់តែទាស់ពាក្យសំដីគ្នា រហូតផ្ទុះកំហិងទាញបានកៅអីអង្គុយធ្វើអំពីឈើប្រវែងប្រហែល០.៥០ម៉ែត្រ ទទឹងប្រហែល០.២០ម៉ែត្រ មកវាយគ្នាចំក្បាលបណ្តាលឲ្យរងរបួស ទីបំផុត ម្នាក់ចូលពេទ្យ ម្នាក់ចូលប៉ុស្តិ៍។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិលេខ៣ ឃុំប្រាសាទ ស្រុកស្អាង ។ ជនរងគ្រោះឈ្មោះ ម៉េង ធា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ មានរបួសក្បាល ០៣កន្លែង ។ជនសង្ស័យឈ្មោះ ចម្រើន ធឿន ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំជាមួយគ្នា មុខរបរកសិករ ។ វត្ថុតាងចាប់យក៖ កៅអីធ្វើអំពីក្ដារប្រវែងប្រហែល០.៥០ម៉ែត្រ ទទឹងប្រហែល០.២០ម៉ែត្រ ចំនួន០១ ។ មុនពេលកើតហេតុ ជនសង្ស័យកំពុងអង្គុយលើត្រើងចិញ្ចឹមត្រីឆ្តោរបស់ខ្លួន ពេលនោះជនរងគ្រោះ អុំទូកមកពីទិសខាងជើងមកដល់ត្រើងចិញ្ចឹមត្រីឆ្តោ ក៏ឡើងទៅអង្គុយនៅលើត្រើង រួចហើយជនរងគ្រោះបានសួរទៅជនសង្ស័យថា៖ ទ្រាមានអីហូបអត់? ពេលនោះជនសង្ស័យឆ្លើយថា អត់មានអីហូបទេ ក៏បានឲ្យលុយចំនួន ៣០០០០រៀល(បីម៉ឺនរៀល) ទៅឈ្មោះ […]

Continue Reading

រថយន្តសង្គ្រោះកំពុងបើកបរដឹកអ្នកជំងឺជាទាហានម្នាក់ទៅមន្ទីរពេទ្យ ស្រាប់តែឆ្លងចរន្ត បណ្ដាលឲ្យឆាបឆេះសន្ធោសន្ធៅ

ខេត្តព្រះវិហារ៖ នៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១៩ ករណីឆ្លងចរន្តខ្សែភ្លើង បណ្ដាលឲ្យឆេះ រថយន្តសង្គ្រោះរបស់មន្ទីរពេទ្យមរតកសម្ដេចតេជោស្រអែម កំពុងបើកបរដឹកអ្នកជំងឺជាពលទាហានម្នាក់ ទៅមន្ទីរពេទ្យ ស្រាប់តែឆ្លងចរន្តអគ្គិសនីបណ្ដាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចខាងកើតអូដូនស្ងួន ចម្ងាយប្រហែលជាង១គីឡូម៉ែត្រ ក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ។ អ្នកបើកបរឈ្មោះអោន សុផុន ភេទប្រុស អាយុ៤៦ឆ្នាំ ជាអ្នកបើកបររថយន្តមន្ទីរពេទ្យមរតកសម្ដេចតេជោស្រអែម។ ឯអ្នកជំងឺឈ្មោះ ផាត់ ថុល អាយុ៣២ឆ្នាំ ជាពលទាហាននៅកងពលតូចអន្តរាគមន៍លេខ ៩១១ មានទីតាំងនៅចំណុចដំណាក់កណ្ដោល ស្រុកជាំក្សាន្ដ។ មុនពេលកើតហេតុ រថយន្តមន្ទីរពេទ្យខាងលើ កំពុងបើកបរដឹកអ្នកជំងឺជាពលទាហាន ពីស្រអែមទៅមន្ទីរពេទ្យភូមិភាគ៤ ខេត្តសៀមរាប លុះទៅដល់ត្រង់ចំណុចខាងកើតអូដូនស្ងួនចម្ងាយប្រហែលជាង ១ គីឡូម៉ែត្រ ស្រាប់តែឆ្លងចរន្តអគ្គិសនីបណ្ដាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ។ ភ្លាមៗនោះសមត្ថកិច្ច ក៍បានចេញឡានទឹកទៅបាញ់ពន្លត់ដែរ តែយ៉ាងណារថយន្តសង្គ្រោះរបស់មន្ទីរពេទ្យមរតកសម្ដេចតេជោស្រអែមនោះ ខូចខាតទាំងស្រុង រួមទាំងឆេះសម្ភារ:ពេទ្យ ឯកសារ និងអត្តសញ្ញាណប័ណ្ណជនរងគ្រោះអស់ផងដែរ ៕

Continue Reading

ចុមកឺកឺ លេងចឹងហ្មង ! ជនជាតិចិន១ក្រុមដង្ហែរក្បួនស្រែរឡូរឡាពេញផ្លូវ ផ្សព្វផ្សាយហាងកែសម្ផស្ស

ខេត្តព្រះសីហនុ៖ កាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ មានជនជាតិចិន១ក្រុម នាំគ្នាដង្ហែរក្បួនស្រែកឡូឡា ផ្សព្វផ្សាយពាណិជ្ជកម្មបើកហាងកែសម្ផស្ស តាមផ្លូវសាធារណៈ ផ្អើលពេញក្រុងព្រះសីហនុ ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ តែយ៉ាងណា កម្លាំងសមត្ថកិច្ចបានទប់ស្កាត់បំបែកទៅវិញ។ សមត្ថកិច្ចមូលដ្ឋាន បញ្ជាក់ថា ករណីនេះសមត្ថកិច្ចបានចុះអន្តរាគមន៍ហាមឃាត់ បញ្ជាឲ្យផ្អាកការដង្ហែរក្បួន និងបាននាំខ្លួនអ្នកទទួលខុសត្រូវទៅណែនាំធ្វើកិច្ចសន្យា ព្រមទាំងតម្រូវឲ្យសុំច្បាប់ជាមុន ក្នុងការបើកធ្វើអាជីកម្មផ្សេងៗតាមច្បាប់ មិនអាចធ្វើតាមចិត្តនឹងឃើញរបស់ពួកគេទេ ដើរស្រែករឡេរឡូតាមផ្លូវសាធារណៈបែបនេះ ព្រោះបង្កឲ្យមានភាពអនាធិបតេយ្យ និងបាត់បង់សណ្តាប់ធ្នប់ សន្តិសុខសង្គម៕

Continue Reading

កិបកេង​លុយ​ជាង​២​លាន​ដុល្លារ ក្រុមហ៊ុន​តែ​បៃតង​ប្តឹង​ចាប់ខ្លួន​បុគ្គលិក​២​នាក់

ភ្នំពេញ ៖ ​​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន​បុរស​២​នាក់ជា​បន្តបន្ទាប់ ក្រោយ​ទទួល​ពាក្យបណ្តឹង​ពី​ក្រុមហ៊ុន HSC Beverages Co.,Ltd (​តែ​បៃតង​OISHI)ថា បុរស​ទាំង​២​នាក់​បាន​កិបកេង​លុយជាង​២​លាន​ដុល្លារ ។ បុគ្គល​ទាំង​២​រូប ​ដែល​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន រួម​មាន ទី​១-​ឈ្មោះ​សុង សាក់​លី តួនាទី​ជា​អ្នកគ្រប់គ្រង​ទូទៅ ក្រុមហ៊ុន HSC Beverages Co.,Ltd (OISHI) ត្រូវ​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៩ ។ និង​ទី​២-​ឈ្មោះ​សម រតនៈ តួនាទី​ជា​ប្រធាន​គណនី ក្រុមហ៊ុន HSC Beverages Co.,Ltd (OISHI) ត្រូវ​ចាប់ខ្លួន​កាល​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៩​កន្លង​ទៅ ។ ការ​ចាប់ខ្លួន​បុរស​ទាំង​ពីរ​រូប​ខាងលើ​នេះ​ត្រួ​វ​បាន​ឡើង​តាម​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន HSC Beverages Co.,Ltd (OISHI) ដោយ​ក្រុមហ៊ុន​បាន​សង្ស័យ​និង​រក​ឃើញ​ថា ចាប់តាំងពី​ឆ្នាំ​២០១៧ ក្រុមហ៊ុន​បាន​បាត់បង់​ប្រាក់​ចំណេញ​ប្រមាណ​ជាង​២​លាន​ដុល្លារ​។ សមត្ថកិច្ច​បាន​បញ្ជាក់​ថា មុន​ឈាន​ដល់​ការ​ដាក់​ពាក្យបណ្តឹង​កាលពី​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៩​កន្លង​ទៅ បុគ្គល​ឈ្មោះ​សុង សាក់​លី និង​ឈ្មោះ​សម រតនៈ ព្រមទាំង​អ្នក​ផ្សេង​ទៀត​ផង​ដែរ […]

Continue Reading