ច្បាស់ហើយ! ហេតុការណ៍ កឺកឺ បាញ់ ៤គ្រាប់ផ្អើល​កាស៊ីណូទ្រព្យសម្បត្តិ ក្រុងព្រះសីហនុ ដោយសារតែមូលហេតុខឹងនឹង

មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីយប់ជិតពាក់កណ្តាលអធ្រាត្រ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅមុខកាស៊ីណូទ្រព្យសម្បត្តិ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយសារមាន ជនដៃដល់ជាជនជាតិចិនមួយក្រម ដកកាំភ្លើងខ្លីបាញ់ ៤គ្រាប់ ចូលទៅក្នុងកាស៊ីណូ នៅក្រុងព្រះសីហនុ បណ្ដាលជនជាតិចិនម្នាក់របួសធ្ងន់ ។ តាមប្រភពពីខាងសមត្ថកិច្ចបានប្រាប់ថា រហូតមកដល់ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ សមត្ថកិច្ចចម្រុះរបស់គណបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ កំពុងមមាញឹកបន្តរបើកការស្រាវជ្រាវរកមុខ​រកជនដៃដល់ ក្នុងករណីផ្ទុះអាវុធ បណ្តាលឲ្យបុរសជនជាតិចិនម្នាក់ជាភ្ញៀវ រងរបួសធ្ងន់ ។ ប្រភពដដែលបានប្រាប់បន្តទៀតថា ករណីនេះ បង្ករឡើងដោយជនជាតិចិន ១ក្រុម មានគ្នា ៤នាក់ បម្រុងចូលទៅលេងហ្គេមបាញ់ត្រី ក្នុងកាស៊ីណូខាងលើ ប៉ុន្តែត្រូវក្រុមសន្តិសុខ ហាមមិនឲ្យចូល ទើបកើតជាជម្លោះ ដោយជនដៃដល់ម្នាក់ ក្នុងចំណោមបក្ខពួក បានដកកាំភ្លើងខ្លីបាញ់៤គ្រាប់ ចូលទៅក្នុងកាស៊ីណូ ក្រោយមកជនដៃដល់នាំគ្នារត់គេចខ្លួនបាត់អស់ ចំណែកឯជនរងគ្រោះ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យភ្លាមៗ ផងដែរ៕

Continue Reading

ភ្ញាក់ផ្អើលទាំងព្រឹក! គរុសិស្សម្នាក់មកពីបំពេញការងារជាអ្នកសង្កេតមើលបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិវិញ ក៏ត្រូវដេកស្លាប់ក្នុងកុដដោយសារ

មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោងប្រមាណជា ៧ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ដោយសារគរុសិស្សម្នាក់ បានដេកស្លាប់នៅក្នុងបន្ទប់ បង្កអោយមានការភ្ញាក់ផ្អើល ដែលហេតុការណ៍នេះបានកើតឡើងនៅកុដព្រះសង្ឃ ក្នុងវត្តព្រៃឆ្លាក់ ភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។ យោងទៅតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា គរុសិស្សរងគ្រោះខាងលើមានឈ្មោះ គង់ និវឌ្ឍ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិតាភរ ឃុំចន្ត្រី ស្រុករមាសហែកមុខរបរជាគរុសិស្សថ្នាក់ទី១២+២A1ឆ្នាំទី១ ជំនាន់ទី៣៧ នៃសាលាគរុកោសល្យ និងវិក្រិតការខេត្តស្វាយរៀង។ ប្រភពដដែលបានប្រាប់បន្តទៀតថា គរុសិស្សរងគ្រោះខាងលើ បានស្ម័គ្រចិត្តចូលបំពេញការងារជាអ្នកឈរយាមឆែកឆេ និងសង្កេតមើលបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ១៩សីហានេះ នៅមណ្ឌលវិទ្យាល័យស្វាយរៀងក្រុងស្វាយរៀង។ បន្ទាប់ពីបានបំពេញការងាររយ:ពេល២ថ្ងៃ គឺថ្ងៃទី១៩និងទី២០សីហា ក៏ត្រឡប់មកសម្រាកនៅវត្តព្រៃឆ្លាក់ ដែលជាកន្លែងជនរងគ្រោះមកសុំព្រះសង្ឃស្នាក់ នៅសិក្សារយ:ពេល១ឆ្នាំមកហើយស្រាប់តែព្រឹកឡើងឃើញដេកស្លាប់តែម្តង ហើយព្រះសង្ឃក៏បានរាយការណ៍ជូនអោយដល់សមត្ថកិច្ច។ បន្ទាប់ពីទទូលបានព័ត៌មានខាងលើភ្លាម កម្លាំងសមត្ថកិច្ចបានធ្វើការចុះទៅដល់កន្លែងកើតហេតុ ហើយបានធ្វើកោសល្យវិច័យសព និងបានធ្វើការសន្និដ្ឋានថា ជនរងគ្រោះខាងលើគឺស្លាប់ដោយសារខ្យល់គ (គាំងបេះដូង) រួចបានប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត៕

Continue Reading

រំភើបណាស់!! បេក្ខជនពិការពីរនាក់នៅពេលនេះត្រូវបាន លោកអភិបាលខេត្តផ្ដល់ជូនអាហារូបករណ៍ រួមជាមួយនិង

បេក្ខជនពិការពីរនាក់នៅពេលនេះត្រូវបាន លោកអភិបាលខេត្តផ្ដល់ជូនអាហារូបករណ៍ រួមជាមួយនិង

Continue Reading

អាណិតណាស់! ស្ត្រីចំណាស់ម្នាក់ស្រែកទ្រហោយំ និងស្ទុះរត់ចូលឡានដើម្បីធ្វើអត្តឃាត ព្រោះតែខឹងនឹងកូនប្រុសរបស់ខ្លួន

មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោងប្រមាណជា ៩យប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ដោយសារតែស្រ្តីម្នាក់ខឹងនិងខកបំណងបានស្រែកទ្រហោយំ ហើយស្ទុះធ្វើអត្តឃាតរត់ចូលឡានក្រោយពីដឹងថា កូនប្រុសរបស់ខ្លួន មានសារធាតុថ្នាំញៀននៅក្នុងខ្លួន ដែលហេតុការណ៍នេះបានកើតឡើងនៅតាមផ្លូវព្រះនរោត្តម មុខស្ថានីយប្រេងឥន្ធនៈ សូគីមិច ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ បើតាមការយំរាប់រៀបរបស់ស្រ្តីខាងលើបានប្រាប់ថា ក្នុងនាមគាត់ជាម្តាយ បានប្រឹងប្រែងខ្លាំងណាស់ ដើម្បីរកប្រាក់កាស មកចឹញ្ចឹមកូនតាំងពីតូចរហូតដល់ធំ នំចំណីអ្វីឆ្ងាញ់ក៏មិនហ៊ានហូបខ្លួនឯងផង លុយរកមកបានទាំងប៉ុន្មាន សម្រាប់តែចឹញ្ចឹមកូន និងឲ្យកូនចូលរៀនសូត្រ បានចេះដឹងនឹងគេ តែបែរជាដល់ពេលកូនធំ បានរៀនចេះដឹង កូនដើរលេងសេពគប់ មិត្តភក្តិផ្តេសផ្តាស់ រហូតជាប់ញៀនថ្នាំទៅវិញ។ ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាន រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ទន្លេបាសាក់ ចុះមកសាកសួរ រួមទាំងមានបុរសម្នាក់ទៀត ដើរចេញមកជួយលួងលោម និងធ្វើការអប់រំកុំអោយស្ត្រីខាងលើនេះ គិតខ្លីធ្វើអំពើឆោតល្ងង់បែបនេះតទៅទៀត។ សមត្ថកិច្ច និងប្រជាពលរដ្ឋបានណែនាំអោយស្ត្រីជាម្ដាយ គួររកវិធីស្រោចស្រង់តម្រែតម្រង់កែលម្អរជីវិតញៀនថ្នាំរបស់កូន ដោយទឹកចិត្តអាណិតស្រឡាញ់ និងមនោសញ្ចេតនាក្នុងនាមជាម្តាយឪពុក ប្រកបដោយព្រហ្មវិហាធម៌វិញ ព្រោះមិនទាន់ហួសពេលទេ សង្ឃឹមថា កូនរបស់គាត់នឹងបានកែខ្លួន ត្រលប់មកធ្វើជាកូនល្អសម្រាប់គ្រួសារវិញ៕

Continue Reading

ភ្ញាក់ផ្អើលមិនស្ទើ! ឃើញពេលដើរចូលបន្ទប់ស្លៀកពាក់ធម្មតាសោះ ស្រាប់តែចេញពីបន្ទប់វិញបែរជាក្លាយជាព្រះសង្ឃ (មានវីដេអូស្តែងៗ)

កាលពីពេលថ្មីៗនេះមានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលមានការចែករំលែកតៗគ្នានូវវីដេអូមួយដែលបង្ហាញអំពីបុរសម្នាក់ដែលបានដើរចូលទៅក្នុងបន្ទប់មួយ ហើយស្រាប់តែដើរចេញមកវិញបែរជាក្លាយខ្លួនទៅជាព្រះសង្ឃទៅវិញ ដែលករណីនេះបានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម។ យោងតាមការបង្ហោះផ្សាយនៅលើទំព័រហ្វេសបុកផេក CPC News បានបញ្ជាក់ឱ្យដឹងថា វីដេអូខាងលើនេះត្រូវបានថតបានដោយកាមេរ៉ាសុវត្ថិភាពមួយកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ តែមិនបានបញ្ជាក់ពីទីតាំងនៃកាមេរ៉ានោះទេ ហើយនៅក្នុងវីដេអូនោះយើងបានឃើញបុរសម្នាក់បានដើរចូលទៅក្នុងបន្ទប់មួយ ហើយស្រាប់តែពេលដើរចេញមកវិញស្រាប់តែស្លៀកសំលៀកបំពាក់ដូចជាព្រះសង្ឃទៅវិញ។ គួរបញ្ជាក់ផងដែរថា ករណីក្លែងខ្លួនជាព្រះសង្ឃដើម្បីកុហកបោកប្រាស់ប្រជាពលរដ្ឋនេះ បានកើតមានឡើងជារឿយៗ ហើយក៏មានជនសង្ស័យជាច្រើននាក់ដែលធ្លាប់ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ពាក់ព័ន្ធនឹងករណីឆបោកនេះផងដែរ៕

Continue Reading

កុំចេះតែហ៊ាន! សម្តេចក្រឡាហោម ស ខេង បានចេញលិខិតព្រមានជាផ្លូវការចំពោះស្នងការនគរបាលខេត្តកណ្តាល ក្រោយពីមានការប្តឹងពាក់ព័ន្ធនឹងរឿងអាស្រូវ ពុករលួយ គ្រួសារនិយម

កាលពីពេលថ្មីៗនេះមានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ចេញលិខិត ត្រូវអនុវត្តវិន័យតាមរកតាមរូបភាពព្រមានលើកទី ១ បើមិនព្រម កែប្រែនឹង នៅតែប្រព្រឹត្តផ្ទុយពីការណែនាំទៀតនោះ នឹងចាត់វិធានការ តាមវិន័យបស់កងកម្លាំងនគរបាលជាតិ ចំពោះលោក ឧត្តមសេនីយ៍ទោអ៊ាវចំរើន អត្តលេខ ០៣៦៤១ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល។ តាមសេចក្តីរាយការណ៏បានឲ្យដឹងថា ការព្រមានរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនេះបានធ្វើឡើងក្រោយពីមានមន្ត្រីថ្នាក់ក្រោមនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានធ្វើលិខិតអនាមិក ហែកកេរ្ត៏ រឿងអាស្រូវមួយចំនួនក្រោមការដឹកនាំរបស់លោកអ៊ាវ ចំរើន បក្សពួកនិយម ពុករលួយ កៀបសង្កត់កូនចៅក្រោមឪវាទ ដើរដាក់ខែ តាមទីតាំងល្បែងស៊ីសង នានា តែយ៉ាងណា លោក ក៏ធ្លាប់បានបដិសេធ រួចហើយ ដែរជុំវិញការចោទប្រកាន់នោះ ។ សូមរំលឹកថា កាលពីថ្ងៃទី១៩ខែមេសាឆ្នាំ២០១៩ មន្ដ្រីនគរបាល មួយចំនួន នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បាននាំគ្នាដាក់លិខិតទៅក្រសួងមហាផ្ទៃ ប្តឹង លោក ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនៃស្នងការដ្ឋានខេត្តកណ្ដាល ទៅថ្នាក់លើ ដោយបាន បើកកាយ រឿងអាស្រូវ ពុករលួយ គ្រួសារនិយម ក្រោមការដឹកនាំរបស់លោក […]

Continue Reading

កុំចេះតែហ៊ាន! ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានសម្រេចរុះរើអាគារកំពស់៩ជាន់នៅខេត្តព្រះសីហនុចោលជាបន្ទាប់ក្រោយពីបានប្រទះឃើញ

ក្រោយពីពិនិត្យនិងតាមដោយយកចិត្ដទុកដាក់យ៉ាងល្អិតល្អន់រួចមក ទើបថ្នាក់ដឹកនាំ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចឱ្យមានការរុះរើអគារកម្ពស់៩ជាន់មួយកន្លែង ស្ថិតនៅទល់មុខរង្វង់មូលតោ២ ក្នុងភូមិលេខ៤ សង្កាត់លេខ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បន្ទាប់ពីរកឃើញថា អគារនេះសាងសង់ឡើងខុសបច្ចេកទេស និងគ្មានគុណភាពនោះ ព្រោះបើបន្ដឲ្យដំណើរស្នាក់រកសុីតទៅទៀតនៅក្នុងអគានេះអាចនិងមានគ្រោះថ្នាក់ទៀតជាក់ជាមិនខាន ដែលសំណង់អគារមួយនេះ សាងសង់ដោយក្រុមហ៊ុន ឈួនរិន ខនស្ត្រាក់សិន អេនជីនារីង ខេមបូឌា ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដីនៅយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា ក្រុមការងារបច្ចេកទេសនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យការដ្ឋានសំណង់អគារពហុមុខងារកម្ពស់ ៩ជាន់មួយកន្លែង។ បន្ទាប់ពីពិនិត្យរកឃើញថា សំណង់គ្មានលិខិតអនុញ្ញាតសាងសង់ត្រឹមត្រូវ និងគ្មានលិខិតអនុញ្ញាតបើកការដ្ឋានផងដែរ ។ ក្នុងសេចក្តីប្រកាសព័ត៌មាននេះ បានឱ្យដឹងទៀតថា អគារនេះសាងសង់ខុសលក្ខណៈបច្ចេកទេសសំណង់ និងខុសនគរូបនីយកម្ម។ ក្នុងសេចក្តីប្រកាសឱ្យដឹងទៀតថា កាលពីថ្ងៃទី០៨ ខែសីហា អគារនេះមានការស្រុតពី ៤០មិល្លីម៉ែត្រ ទៅ ៨០មិល្លីម៉ែត្រ ហើយនៅថ្ងៃទី០៩ ខែសីហានេះ នៅផ្នែកខាងកើតនៃអគារមានការស្រុតរហូតដល់ ៩មីល្លីម៉ែត្រ និងនៅផ្នែកខាងលិចនៃអគារ […]

Continue Reading

សូមជួយចែករំលែកផង! គួរឱ្យអាណិតណាស់សមត្ថកិច្ចជើងខ្លាំងខាងប្រដេញចាប់ចោរនៅសង្កាត់ទំនប់ទឹក ពេលនេះបែរជាត្រូវបានចោរលួចម៉ូតូទៅបាត់ ដោយសារតែ

កាលពីពេលថ្មីៗនេះមានហេតុការណ៍ដ៏គួរឱ្យភ្ញាកផ្អើលមួយបានកើតឡើងខណៈដែលមានករណីចោរបានលួចម៉ូតូរបស់សមត្ថកិច្ចមួយគ្រឿង ដែលករណីនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោងជាង០២ទាបភ្លឺ​ ឈានចូលថ្ងៃសៅរ៍​ ទី១០ ខែសីហា​​ ឆ្នាំ២០១៩នេះ​ នៅត្រង់ចំណុចលេី​ចិញ្ចេីមផ្លូវ​ម៉ៅសេទុង​ កែងផ្លូវ១៩៣​ ស្តុបទួលស្វាយព្រៃ រាជធានីភ្នំពេញ។ យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចដែឡជាម្ចាស់ម៉ូតូបានបញ្ជាក់ឱ្យដឹងថាខ្លួនមានឈ្មោះ ឡុច លីណា ព្រះនាម​ 18អូ​ ដែលរៀបរាប់ប្រាប់ខ្ញុំបាទម៉េង​ជាអ្នកសារព័ត៌មាន ជួយផ្សាយឲ្យគាត់ផង​ គាត់អត់មានលទ្ធភាពទិញអាថ្មីទេ​ ហេីយម៉ូតូដែលចោរលួចយកទៅបាត់នោះ​ ពាក់ស្លាកលេខ​ភ្នំពេញ​ 1HR-3424 គឺគាត់បង់រំលោះដោយ​ញីសឈាម​ យកមកជិះ​ប៉ុណ្ណោះ​ ។ ហើយនៅមុនពេលកើតហេតុ ម៉ូតូធំដែលជិះប្រដេញ និងល្បាតទាំងយប់ទាំងថ្ងៃ ខូចម៉ាស៊ីនយកទៅឲ្យជាងជួសជុល​ ទេីបយកម៉ូតូផ្ទាល់ខ្លូន​ ​ម៉ាក​ហុងដាឌ្រីម​ (Dream)​ មកជិះល្បាត​ការពារសុវត្ថិភាព ​ជូន​ប្រជាពលរដ្ឋក្នុងមូលដ្ឋាន​អស់ជាច្រេីនម៉ោង​រួចមក​ ក៏ចូលគោលដៅវិញ​ នៅចំណុចលេី​ចិញ្ចេីមផ្លូវ​ម៉ៅសេទុង​ កែងផ្លូវ១៩៣​ ស្តុបទួលស្វាយព្រៃ ដោយទុកម៉ូតូទន្ទឹមជាប់ប៉ៅអ៉ីដូចសព្វដង ហេីយបានសម្រាកលេី​ប៉ៅអ៉ី​ដេីម្បីតម្រង់ខ្នង​បន្តិច​ មិនដឹងថា ភ្លេចដកសោរ​ទេ ហេីយក៏ដេក​លង់លក់មួយភាំង​ទៅ ស្រាប់តែលឺសម្លេង​បញ្ឆេះម៉ូតូ​ ក៏ភ្ញាក់ដឹងខ្លួន​ ស្ទុះងេីបមេីល​ឃេីញជនសង្ស័យ​ជិះយ៉ាងលឿនស្លេវ​ទៅបាត់ ជាងនេះទៅទៀតប្រពន្ធ​របស់សមត្ថកិច្ចរងគ្រោះបានរៀបរាប់លេី​ហ្វេសប៊ុក​ថា​៖ «ម៉ូតូដែលត្រូវបានចោរលួចនោះវាជាកំលាំងញើសឈាមរបស់គាត់ដោយប្រឹងទាំងយប់ទាំងថ្ងៃទាំងក្តៅទាំងរងា ឥឡូវត្រូវបានចោលួចបាត់ទៅហើយ»​ ៕

Continue Reading

ទៀតហើយ! សូមប្រុងប្រយ័ត្នៗ ពេលនេះផ្លូវជាតិលេខ៣ត្រូវបានទឹកជន់លិចទៀតហើយ

កាលពីពេលថ្មីៗនេះមានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលបានកើតឡើងជាបន្តបន្ទាប់ ខណៈដែលមានទឹកជំនន់បានធ្វើការលិចលង់ទៅលើខេត្តនានាជាច្រើនកន្លែង ខណៈដែលផ្លូវជាតិលេខ៤ ក៏ត្រូវបានគេប្រកាសឱ្យផ្អាកចរាចរណណ៍ជាបណ្តោះអាសន្នដោយសារតែសភាពនៃទឹកជំនន់មានសភាពធ្ងន់ធ្ងរពេក។ ជាក់ស្តែងត្រឹមមកត្រឹមម៉ោងជិត៨ និង០០នាទីព្រឹកថ្ងៃ១០ ខែសីហា ឆ្នាំ២០១៩នេះ ជំនន់ទឹកភ្លៀង បានជន់លិចកំណាត់ផ្លូវជាតិលេខ៣ ក្នុងឃុំវាវារេញ ត្រង់ចន្លោះពីវាលរេញ ទៅស្ពានកំពង់ស្មាច់ ទឹកបានជន់លិចផ្លូវជាតិកម្ពស់ជាងកន្លះម៉ែត្រផងដែរ ហើយពេលនេះសមត្ថកិច្ចបានសម្រេចបិទផ្លូវជាតិលេខ៣ ពីរង្វង់មូលវាលរេញ ដល់ស្ពានអូរស្មាច់ជាបណ្តោះអាសន្ន បន្ទាប់ពីមានការកើនឡើងនូវជំនន់ទឹកភ្លៀងជាបន្តបន្ទាប់។ នេះបើតាមការអះអាងរបស់សមត្ថកិច្ចខត្តព្រះសីហនុ។ សូមបញ្ជាក់ថា ប៉ុន្មានថ្ងៃចុងក្រោយនេះ ខេត្តព្រះសីហនុ មានភ្លៀងធ្លាក់ជាប់ជាប្រចាំ បណ្តាលឱ្យមានជំនន់ទឹកភ្លៀងធ្ងន់ធ្ងរនៅតំបន់មួយចំនួន។ ជំនន់ទឹកភ្លៀងនេះ បណ្តាលឱ្យមនុស្ស៣នាក់បានស្លាប់បាត់បង់ជីវិតក្នុងនោះ មានពលរដ្ឋខ្មែរពីរនាក់ និងជនចិនមួយនាក់ ខណៈទ្រព្យសម្បត្តិរបស់របរប្រើប្រាស់របស់ប្រជាពលរដ្ឋជាច្រើនរងការខូចខាត៕

Continue Reading

ពិតជាមិនធម្មតា! បេក្ខនារី លៀង ចាន់ឡា ក្រោយពីទទួលបានការកែសម្ភាស និងទទួលបានកែផាត់មុខរួចមកពេលនេះពិតជាប្លែកខ្លាំងណាស់

កាលពីពេលថ្មីៗនេះមានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលមានបេក្ខនារី លៀង ចាន់ឡា ដែលត្រូវគេរើសអើយក្នុង កម្មវិធីពិភពលោក X Factor Cambodia បានធ្វើឲ្យមហាជនមានការអាណិតអាសូរ និងបាននាំគ្នាជួយចូលរួមឧបត្ថម្ភទំនប់បម្រុងនាងជាច្រើនដើម្បីលើកទឹកចិត្តឱ្យនាងបានចូលរួមបន្តប្រកួតនៅក្នុងកម្មវិធីប្រឡងចំរៀងខាងលើនេះទៀត។ យ៉ាងណាក៏ដោយក្រោយពីការទំនុកបំរុងផ្សេងៗហើយក៏មានការប្រកាសធ្វើការកែសម្ភាសឱ្យនាងផងដែរ ដើម្បីធ្វើការសម្រស់របស់នាងមានការកែប្រែ និងអាចមានទំនុកចិត្តកាន់តែខ្ពស់សម្រាប់ពេលចូលរួមប្រឡង។ ហើយអ្វីដែលធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលនោះគឺនៅពេលដែលនាងបានទទួលការកែសម្ភាសហើយ និងបានធ្វើការតុបតែងមុខ ពេលនេះនាងបានក្លាយទៅជាមនុស្សម្នាក់ដែលសឹងតែគេមើលមិនស្គាល់ ដោយសារតែសម្រស់របស់នាងគឺស្អាតប្លែកតែម្តង។ ជាមួយនឹងស្នាដៃនៃការផាត់មុខដ៏ល្អ ជាមួយនឹងការស្លៀកសំលៀកបំពាក់ប្រពៃណីខ្មែរទៀតនោះបានធ្វើឱ្យសម្រស់របស់នាងកាន់តែប្លែកស្រស់ស្អាតតែម្តង ហើយអ្នកដែលបានឃើញហើយគឺពិតជាគ្មាននរណាដែលមិនសរសើរទៅលើសម្រស់របស់នាងនោះទេ។  

Continue Reading