ភ្ញាក់ផ្អើលមិនស្ទើ! ដោយសារស្រោមអនាម័យ មិនដែលស្គាល់ និងគេងជាមួយគ្នាសោះ ស្រាប់តែស្ត្រីម្នាក់បានប្តឹងមហាសេដ្ឋីម្នាក់បានប្រាក់រាប់លានយកទៅចិញ្ចឹមកូន

កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ មានវេបសាយព័ត៌មានមួយដែលមានតំណរភ្ជាប់ Ilhava.com បានបង្ហោះនូវអត្ថបទមួយដែលបង្ហាញអំពីស្ត្រីម្នាក់ដែលជាអ្នកបំរើនៅក្នុងសណ្ឋាគារនៅក្នុងទីក្រុង Las Vegas បានឈ្នះក្តី និងទទួលបានថវិកាសម្រាប់ចិញ្ចឹមកូនប្រុសរបស់នាងពីមហាសេដ្ឋីម្នាក់ក្រោយពេលដែលនាងបានរើសយកស្រោមអនាម័យដែលមហាសេដ្ឋីរូបនោះបានប្រើរួច ហើយបានយកមេជីវិតរបស់មហាសេដ្ឋីនៅក្នុងស្រោមអនាម័យនោះមកចាក់បញ្ចូលទៅក្នុងខ្លួននាង។ យោងទៅតាមសារព័ត៌មានខាងលើ គេមិនបានបង្ហាញអំពីឈ្មោះរបស់អ្នកបម្រើតាមសណ្ឋាគារម្នាក់នោះទេ ដោយគ្រាន់តែដឹងថានាងមានអាយុ៤០ឆ្នាំគឺជាអ្នកបម្រើនៅក្នុងសណ្ឋាគារមួយកន្លែងនៅក្នុងរដ្ឋ Las Vegas ហើយនាងបានឈ្នះក្តីពីមហាសេដ្ឋីម្នាក់ដែលមានអាយុ២៨ឆ្នាំ ដែលនាងមិនដែលបានគេងជាមួយគ្នាសោះ។ សារព័ត៌មានខាងលើបានបញ្ជាក់ឱ្យដឹងទៀតផងដែរថា កាលពីស្ត្រីខាងលើអាយុ៣៦ឆ្នាំ នាងបានរើសយកស្រោមអនាម័យដែលមហាសេដ្ឋីខាងលើបានប្រើរួចពីក្នុងធុងសម្រាមនៅក្នុងសណ្ឋាគារ ហើយនាងបានយកមេជីវិតនៅក្នុងស្រោមអនាម័យនោះមកចាប់បញ្ចូលទៅក្នុងខ្លួននាងហើយនាងក៏ទទួលបានកូនប្រុសម្នាក់ដែលពេលនេះគេមានអាយុ៤ឆ្នាំហើយ។ យ៉ាងណាក៏ដោយបន្ទាប់ពីវេបសាយខាងលើបានបង្ហោះនូវអត្ថបទព័ត៌មានខាងលើនេះរួចហើយ ក៏មានសារព័ត៌មានមួយទៀតបានចុះអត្ថបទមួយដែលបានធ្វើការពិនិត្យទៅលើព័ត៌មានខាងលើ ហើយបានអះអាងថាករណីស្ត្រីខាងលើមិនមានជារឿងពិតនោះទេ ដោយពួកគេបានលើកអំណះអំណាងថាករណីខាងលើនេះជារឿងមិនអាចទៅរួច ហើយវេបសារខាងលើនេះគឺជាវេបសាយដែលតែងតែបង្ហោះនូវព័ត៌មានក្លែងក្លាយបែបកំសាន្ត ហើយឈ្មោះរបស់វេបសាយនោះទេសោត(Ilhava.com) ក៏ត្រូវបានបកប្រែដោយ Google Translate ថាជារឿងកំប្លែងថែមទៀតផង៕

Continue Reading

នោះៗកុំចេះតែហ៊ាន! ក្រោយពីករណីសម្លាប់ខ្លួនរបស់តារាចម្រៀងកូរ៉េដ៏ល្បីម្នាក់ ពេលនេះសេចក្តីព្រាងច្បាប់ថ្មីមួយនៅកូរ៉េខាងត្បូងត្រូវបានស្នើឡើងក្នុងគោលបំណងដើម្បី

យោងតាមរបាយការណ៍នៅថ្ងៃទី១៦ ខែតុលា សមាជិកសមាជិការដ្ឋសភាជាតិកូរ៉េខាងត្បូងប្រមាណ ៩នាក់ បានយល់ព្រមបញ្ជូនសេចក្តីព្រាងច្បាប់មួយ ដើម្បីស្វែងរកការអនុវត្តច្បាប់ថ្មីប្រឆាំងនឹងយោបល់អាក្រក់នៅលើបណ្ដាញសង្គម។ ហៅក្រៅថា “Sulli Law” ច្បាប់ថ្មីនេះមានគោលបំណងដើម្បីអនុវត្តច្បាប់យ៉ាងតឹងរឹងប្រឆាំងនឹងមតិយោបល់អាក្រក់ៗ ដែលចេញពីជនមួយក្ដាប់ធំជ្រកក្រោមចំណងជើងអនាមិក (anonymous) ។ អនុគណៈកម្មាធិការនឹងប្រមូលផ្តុំគ្នា ដើម្បីពិនិត្យឡើងវិញនូវព័ត៌មានលម្អិត និងប្រការដែលមាននៅក្នុង “Sulli Law” នៅពេលណាមួយនៅដើមខែធ្នូ មានន័យថា ៤៩ថ្ងៃ បន្ទាប់ពីការស្លាប់របស់តារាចម្រៀង/តារាសម្តែង Sulli (Choi Jin-ri) ។ អ្នកតំណាងមកពីសមាគមសិល្បៈ និងវប្បធម៌ជាតិ, សមាគមបាល់ទាត់តារា, សហភាពការងារជាតិនៃនិយោជិកផ្នែកកម្សាន្ត, សហព័ន្ធនិយោជិករបស់រដ្ឋាភិបាលកូរ៉េ ក៏ដូចជាតារាល្បីៗដែលទទួលរងគ្រោះពីការផ្ដល់យោបល់មិនល្អបំផ្លាញផ្លូវចិត្តនាពេលកន្លងមក និងអ្នកស្គាល់គ្នាមួយចំនួន ពួកគេនឹងត្រូវចូលរួមជាមួយអនុគណៈកម្មាធិការ ដែលគ្រោងនឹងធ្វើការពិនិត្យច្បាប់នេះនៅឯមជ្ឈមណ្ឌលរដ្ឋសភា៕

Continue Reading

ភ្ញាក់ផ្អើលមិនស្ទើ! គ្រូបង្រៀនឆែកកិច្ចការសាលារបស់សិស្ស ស្រាប់តែប្រទះឃើញសិស្សប្រើប្រាស់វេបសាយអាសអាភាសជាឯកសារយោងនៅក្នុងកិច្ចការ

កាលពីពេលថ្មីៗនេះមានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលមានលោកគ្រូម្នាក់បានបង្ហោះសារនៅលើបណ្តាញសង្គមដែលបង្ហាញអំពីសិស្សរបស់គាត់ដែលបានច្រលំយកវេបសាយអាសអាភាសមកដាក់នៅក្នុងបញ្ជីឯកសារយោងនៅក្នុងការកិច្ចការសាលារបស់ខ្លួន ដែលករណីនេះបានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ក្រុមអ្នកលេងបណ្តាញសង្គម។ យោងទៅតាមការបង្ហោះពីសំណាក់គណនីហ្វេសបុកដែលមានឈ្មោះថា Teh Peng Hong បានបង្ហាញអំពីរូបភាពនៃឯកសារយោងរបស់កូនសិស្សរបស់គាត់ម្នាក់ដែលមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ហើយបានប្រើប្រាស់វេបសាយ Porn Hub ដែលជាវេបសាយអាសអាភាសមួយមកដាក់ធ្វើជាវេបសាយសម្រាប់ឯកសារយោងនៅក្នុងកិច្ចការរបស់ខ្លួន។ ក្រោយពីបានប្រទះឃើញបែបនេះលោកគ្រូក៏បានបង្ហោះសារដើម្បីផ្តាំផ្ញើទៅកាន់សិស្សរបស់គាត់ថា សូមដាក់វេបសាយណាដែលគាត់អាចចូលទៅមើលបាន ហើយវេបសាយនេះគឺបានធ្វើឱ្យគាត់ងើយឆ្ងល់មិនតិចទេ ថាតើមានអ្វីនៅក្នុងនោះ៕

Continue Reading