មិនជឿកុំប្រមាថ!! សញ្ញាទាំង ៥បញ្ជាក់ថា គ្រួសាររបស់អ្នកកំពុងមាន ម្រេញគង្វាលតាមថែរក្សា

នៅក្នុង​សង្គម​ខ្មែរ ជានិច្ចកាល​តែង​ឃើញ​បងប្អូន​ប្រជាពលរដ្ឋ​សង់​តូប​មួយ​នៅមុខ​ផ្ទះ​ខ្ពស់​ផុតពី​ដី សម្រាប់​សែនព្រេន​ថ្វាយ​ដ​ង្វា​យ​មាន​នំចំណី បង្អែម ច​ង្អា​ប ចំណែក​អ្នក​ខ្លះទៀត​រៀបចំ​ជា​កន្លែង​អុច​ធូប​បន់ស្រន់ នៅក្បែរ​សំយាបផ្ទះ​ជាដើម​។​ មូលហេតុ​បានជា​ប្រជាជន​ខ្មែរ​ធ្វើបែបនេះ​ព្រោះ​មានជំនឿថា មាន​ម្រេញគង្វាល​មក​នៅ​ក្នុងផ្ទះ ដូចនេះ​ត្រូវតែ​រៀបចំ​ជា​អាសនៈ​ដើម្បីឱ្យ​ម្រេញគង្វាល​នោះ តាម​ជួយ​ថែរក្សា​ការពារ​គ្រួសារ​ឱ្យមាន​សេចក្ដីសុខ​។ នេះ​បើតាម​ការរៀប​រាប់រប​ស់លោក​យាយ វ៉ែន ឡៃ ដែល​ធ្លាប់​ជួបប្រទះ​រឿងហេតុ​នេះ​ផ្ទាល់ ហើយ​លោកយាយ​ក៏​ជា​អ្នកចេះ​ទស្សន៍ទាយ​ខ្សែ​បាតដៃ​ផងដែរ​។​ ១. យល់សប្ដិ​ឃើញ​គេ​យក​ក្មេង​ឱ្យមក​នៅ​ជាមួយ​៖ លោកយាយ​ប្រាប់ថា ប្រសិនបើ​នៅ​សុខៗ​ស្រាប់តែ​យល់សប្ដិ​ឃើញនឹងភ្នែក​ស្រស់ៗ ថា​មាន​គេ​យក​ក្មេង​ឱ្យមក​នៅ​ជាមួយ​នោះ​ជា​សញ្ញាណ​បញ្ជាក់ថា កំពុងមាន​ម្រេញគង្វាល​ដែល​គ្មាន​កន្លែង​ជ្រកកោន នៅ​ថែរក្សា​ក្នុងផ្ទះ​នោះ​យូរ​មកហើយ​ប៉ុន្តែ​គ្មាន​អ្នកដឹង​ទើប​បង្ហាញ​ក្នុង​យល់សប្ដិ​បែបនេះ​។​ ២. អាចធ្វើឱ្យ​សមាជិក​ក្នុង​គ្រួសារ​ណា​ម្នាក់​ឈឺ​ត្រចៀក​៖ ត្រង់ចំណុច​នេះ​លោកយាយ​បញ្ជាក់ថា មិន​ជឿ​មិន​បានទេ លោកយាយ​ប្រាប់ថា ចៅប្រុស​របស់លោក​យាយ​ហើយ​គុម្ពត្រចៀក ទៅ​មើល​ពេទ្យ​ណា​ក៏​មិនជា រហូត​ថ្ងៃមួយ​ពេលដែល​លោកយាយ​សម្រាន្ត​ពេល​ថ្ងៃ​ស្រាប់តែ​ឮ​សំឡេង​ក្មេងៗ​ស្រែក​ខ្ញៀវខ្ញារ លុះ​ឱ្យ​គ្រូ​គន់គូរ​មើល​ប្រាប់ថា​មាន​ម្រេញគង្វាល​មក​នៅ​ជាមួយ​ហើយ​។ ក្រោយមក​លោកយាយ​រៀបចំ​ធ្វើ​តូប​ឱ្យ​ម្រេញគង្វាល​នោះ​នៅ​ទើប​ចៅ​លោកយាយ​ជាសះស្បើយ​។​ ៣. យល់សប្ដិ​ឃើញ​ក្មេង​ឃ្លាន​៖ លោកយាយ​ប្រាប់ថា​នេះ​កាន់តែច្បាស់​តែម្ដង​ប្រសិនបើ ពេល​មានអី​ហូប​ឆ្ងាញ់ៗ​ពីថ្ងៃ​ស្រាប់តែ​យប់​ឡើង​យល់សប្ដិ​ឃើញ​ក្មេង​មក​ប្រាប់ថា​ឃ្លាន​ណាស់​សុំ​ហូប​ផង នោះ​ក្នុងផ្ទះ​ប្រាកដ​ជាមាន​ម្រេញគង្វាល​កំពុង​មកសុំ​នៅ​ជាមួយ ដើម្បី​មានអី​ហូប ហើយ​តាម​ជួយ​ការពារ​ថែរក្សា​គ្រួសារ​នោះ​។​ ៤. យល់សប្ដិ​ឃើញ​ក្មេង​ស្រាត​ននល​គោក​៖ លោកយាយ វ៉ែន ឡៃ ប្រាប់ថា​មូលហេតុ​បានជា​យល់សប្ដិ​ឃើញ​ក្មេង​គ្មាន​សំលៀកបំពាក់ នោះ​មកពី​ម្រេញគង្វាល​ចង់​ប្រាប់ថា​កំពុង​ចង់​មាន​ខោអាវ​ស្លៀកពាក់​នឹង​គេ​។ ដូចនេះហើយ​តាម​ទំនៀម​តាំងពី​បុរាណ​មក ចាស់ៗ​តែង​យក​ក្រណាត់​ពណ៌​ក្រហម​មក​កាត់​ធ្វើ​សំលៀកបំពាក់​តូចៗ ព្រមទាំង​សង់​តូប​តូច​មួយ​ដាក់​សំលៀកបំពាក់​ក្នុងនោះ ទុកជា​កន្លែង​បូជា បន់ស្រន់​សុំ​សេចក្ដីសុខ​។​ ៥. ពេល​គេង​ថ្ងៃ​មាន​ក្មេង​មក​កេះ​ជើង​៖ ម្រេញគង្វាល​លោកយាយ​ប្រាប់ថា […]

Continue Reading

បើមិនជឿកុំប្រមាថឲ្យសោះ!! ជំនឿបុរាណខ្មែរដែលអ្នកគួរដឹងដើម្បីបញ្ចៀសគ្រោះថា្នក់កំបុតក្បាល…

ជំនឿបែបបុរាណគឺជាជំនឿដែលដូនតាយើងបានធ្វើនឹងអនុវត្តន៍មកតៗគ្នា តែមានជំនឿរខ្លះត្រូវបានគេប្រឌិតឡើងដើម្បីកុហកភូតភូតែប៉ុណ្ណោះ តែថ្ងៃនេះយើងខ្ញុំសុំនាំប្រិយមិត្តទៅស្ដាបជំនឿរទាំង7របស់ដូនតាយើងដែលមានជំនឿរខ្លះបងប្អូននៅមិនដឹងនៅឡើយ។ ជំនឿទី1៖ ហាមកាត់សក់ថ្ងៃពុធ ព្រោះថ្ងៃនេះវាមិនសូវបើករាសីអោយមនុស្សទូទៅប៉ុន្មានទេ យល់ល្អកាត់ថ្ងៃច័ន្ទវិញ ជាថ្ងៃល្អនាំលាបនាំជ័យ។ ជំនឿទី2៖ ហាមដើចូលវត្តដាច់ខាតបើដឹងថាខ្លួនកំពុងធ្លាកមករដូវ ព្រោះវាជាអភង្គុលមិនល្អ។ ជំនឿទី3៖ ហាមបើកធ្វាដាច់ខាតបើមានសម្លេងគោះធ្វានៅកណ្ដាលយប់អាទ្រាត់ព្រោះវាជាសញ្ញាពួកវិញាណ្ញខ្មោចដែលមករកយើង។ ជំនឿទី4៖ ហាមចេញដំណើទៅណាអោយសោះបើលឺសម្លេងតុកកែដែលនៅផ្ទះយើងយំពេលថ្ងៃត្រង់ ព្រោះជាធម្មតាតុកកែយំតែពេលយប់ទេ បើយំពេលថ្ងៃវាជាសញ្ញាគ្រោះថ្នាក់ ព្រោះសត្វតុកកែជាវិញ្ញញរបស់ដូនតាយើងដែលនៅចាំមើលថែយើង។ ជំនឿទី5៖ ហាមពាក់ឈុតខ្មៅទៅមើលថែនាក់ជំងឺឬអ្នកកូនខ្ចីព្រោះវាជាសញ្ញាមិនល្អអាចធ្វើអោយពួកគេឆាប់ស្លាប់។ ជំនឿទី6៖ ហាមធ្វើដំណើចេញពីផ្ទះដាច់ខាតបើលឺសម្លេងជីងចក់យំនៅពីមុខនឹងពីក្រោយយើងព្រោះវាជាសញ្ញាគ្រោះថ្នាក់ តែបើយំខាងៗយើងទៅចុះព្រោះវាជាសញ្ញាល្អ។​ ជំនឿទី7៖ នៅពេលដែលប្ដីដើចូលព្រៃ ហាមអោយប្រពន្ធសិតសក់ឬបោសផ្ទះដាច់ខាត ព្រោះវាធ្វើអោយឃ្មុំដេញខ្ទេចឬដំរីដេញជាន់ រត់រួចមិនរួចគឺស្លាប។ ជំនឿទី8៖ សំឡេងដង្ហោយហៅពីខាងណា ក៏កុំឆ្លើយតបឱ្យសោះកណ្តាលយប់ បើបានឮសំឡេងស្រែកហៅ ឬសំឡេងអ្វីប្លែកៗទាំងដែលយើងនៅម្នាក់ឯងនោះ ហាមឆ្លើយតបជាដាច់ខាត!ព្រោះជឿថា ជាសំឡេងរបស់ដួងវិញ្ញាណដែលអាចនឹងមកលងបន្លាច ឬបើយើងឆ្លើយតប វានឹងក្លាយជាការអញ្ជើញវិញ្ញាណខ្មោចនោះចូលមកក្នុងផ្ទះ ដូច្នេះក៏ធ្វើជាមិនដឹងមិនឮទៅប្រសើរជាង ឬក៏កែបញ្ហានេះដោយការបើកបទភ្លេងឱ្យឮខ្លាំងៗ ឬមើលកុនក៏បាន។ ជំនឿទី9៖ អេស!? ក្លិនផ្សែងធូបមកពីណាអ៊ីចេះ អ្នកណាគេដុត?ពេលកណ្តាលយប់ បើបានធំក្លិនផ្សែងធូបរសាត់មក ចាស់ៗបុរាណជឿថា ជាវិញ្ញាណរបស់សាច់ញាតិជិតដិតក្នុងគ្រួសារមករកហើយ តែជួនកាលអាចជាក្លិនទៀនក្រអូបក៏មានដែរ។ ជំនឿទី10៖ កញ្ចក់…ម៉េចបានឆ្លុះហើយមិនឃើញរូបយើងតែម្នាក់ឯង?ឆ្លុះកញ្ចក់នៅពេលយប់អាធ្រាត្រ! នឹងរឹតតែសិតសក់ផងនោះ កុំគិតឱ្យសោះថា វានឹងគួរឱ្យភ័យរន្ធត់ប៉ុនណានោះ បើសិនជាមានអ្វីមួយលេចចេញឡើងនៅក្នុងកញ្ចក់ជារូបអ្នកផ្សេងដែលមិនមែនជារូបខ្លួនយើង៕ ប្រភពអត្ថបទ​ […]

Continue Reading

អ្នក​នឹង​ភ្ញាក់​ផ្អើល ពេលឃើញពី​ភាព​ខុស​គ្នា​នៃព្រំ​ប្រទល់​ របស់​ប្រទេស​ទាំងអស់​នេះ

ថ្វី​ត្បិត​តែ​ប្រទេស​មួយ​ចំនួន ឬ តំបន់​មួយ​ចំនួន​​មាន​ព្រំ​ប្រទល់​ជាប់​គ្នា​ក៏​ពិត​មែន ប៉ុន្តែ​ប្រទេស​ទាំង​នោះ​មាន​សភាព​ខុស​គ្នា​ស្រឡះ​ ទាំង​ការ​អភិវឌ្ឍ​ ស្ថានភាព​បរិស្ថាន និង ករណី​ផ្សេង​ៗ​ទៀត ។ រូបភាព​ទាំង ២២ សន្លឹក​ខាង​ក្រោម​នេះ​នឹង​បង្ហាញ​អ្នក​នូវ​ភាព​ខុស​គ្នា​របស់​ប្រទេស​មួយ​ចំនួន នៅ​ក្នុង​នោះ​ក៏​បង្ហាញ​ពី​ព្រំប្រទល់​ដ៏​អស្ចារ្យ​ផង​ដែរ។ 1 នេះ​ជា​ព្រំប្រទល់​របស់​ប្រទេស​ អាហ្សង់ទីន និង ប្រេស៊ីល ដែល​ជ្រោះ​នោះ​ម្ខាង​ជា​របស់​អាហ្សង់ទីន និង​ម្ខាងជារបស់ប្រេស៊ីល 2. ទន្លេត្រីមុខ​នេះ គឺ​ព្រំប្រទល់​របស់​ អាហ្សង់ទីន ប្រេស៊ីល និងប៉ារ៉ាហ្គាយ 3. ព្រំដែនរវាងប្រទេសអូទ្រីសនិងប្រទេសស្លូវ៉ាគីនេះ 4. ផ្នែក​ទាំង ២​ នៃ​ទីក្រុងប៊ែឡាំងបែងចែក​ដោយ​ពណ៌​នៃ​ពន្លឺ​ភ្លើង​ពេល​រាត្រី នេះ​ក៏​ដោយ​សារ​តែ​ពួកគេ​បាន​ប្រើប្រាស់​អំពូល​ប្រភេទ​ផ្សេង​គ្នា ដែល​ការ​បែង​ចែក​នេះ​មាន​តាំង​ពី​យូរ​ណាស់​មក​ហើយគឺ​តាំង​តំបន់​ទាំង ២ ត្រូវបែង​ចែក​មក​ម្ល៉េះ មក​ដល់​បច្ចុប្បន្ន​បើ​ទោះ​បី​ជា​តំបន់​ទាំង ២ នោះ​រួបរួម​ជា​ប៊ែកឡាំង​តែ​មួយ​ក៏​ដោយ​ក៏​ពួកគេ​នៅ​តែ​ប្រើប្រាស់​អំពូល​ភ្លើង​ខុស​គ្នា​ដដែល។ 5. ខាង​ឆ្វេង​គឺ​ជា​ប្រទេសប្រេស៊ីល ឯ​ខាងស្ដាំដែលមានព្រៃ​យ៉ាង​ច្រើននោះ​គឺ ប្រទេសបូលីវី 6 នៅ​ពេល​ឆ្លងកាត់​ស្ពាន​ឆ្លង​សមុទ្រ​នេះបើ​អ្នក​បើក​លើ​ផ្លូវ​ខាង​ឆ្វេងវា​នឹង​នាំ​អ្នក​ទៅ​កាន់​ម៉ាកាវ តែ​បើសិន​ជា​អ្នក​ជ្រើសរើស​ផ្លូវ​ខាង​ស្ដាំ​អ្នក​នឹង​ទៅ​កាន់​ចិនដីគោក 7. ព្រំដែននៃប្រទេសអាល្លឺម៉ង់និងសាធារណរដ្ឋឆែកគឺចែក​ដាច់​ពី​គ្នា ដោយ​អ្នក​អាច​ដឹង​តាម​រយៈ​ស្លឹក​​ឈើ​នៅ​លើ​ដើម​ឈើ ដោយ​ម្ខាង​មាន​សស្លឹក​ឈើ​ពេញ​ឯ​ម្ខាង​ទៀត​មាន​តែ​ដើម​ឈើ​ប៉ុន្តែ​មិន​ឃើញ​ស្លឹក 8 ទន្លេមួយ​ខ្សែ​នេះបានបែងចែកទៅជាប្រទេសទាំងបី ប្រទេសអាល្លឺម៉ង់, ឆែក និងប៉ូឡូញ 9. ផ្នែកខាងឆ្វេងដែល​គ្មាន​ដើមឈើនោះគឺប្រទេសហៃទី ចំណែក​ឯ​តំបន់​ដែលដើម​ឈើ​​ច្រើនគឺ​ជា​ប្រទេស​ដូមីនីកែន […]

Continue Reading

វត្ថុទាំង១៥ប្រភេទដែលមានតម្លៃថ្លៃបំផុត​ ដែលធ្វើអោយអ្នកទាំងអស់គ្នាស្ទើតែមិនជឿតែវាជាការពិត

នៅលើភពផែនដីនេះមានវត្ថុជាច្រើនដែលមានតម្លៃថ្លៃៗដូចជាមាស ពេជ្រ ត្បូង គុជ ផ្ទះវីឡា និងឡានទំនើបៗជាដើម។ តែសូមអ្នកទាំងអស់ក្រលែកមកមើលពីវត្ថុទាំង១៥ដែលវាមានតម្លៃថ្លៃបំផុតមិនគួអោយជឿ៖ ១,ស្លាបសត្វ Huia ដែលមានតម្លៃដលទៅ $10 000 ព្រោះតែវាជាសត្វដែលបានផុតពូជ  ២,ចំណតឡាននៅក្នុង រដ្ឋ Manhattan Charan នៅសហរដ្ឋអាមេរិក មានតម្លៃដល់ទៅ $1,000,000 ៣,មេដែកដែលមានតម្លៃ $1.6,000,000 ដែលអាចបណ្តែតខ្លួននៅលើអាកាសនិងអាចទ្រទំងន់បានដល់ទៅ 2000ផោន ៤,ព្យាណូដែលធ្វើពីថ្មCrystal​ ដែលមានតម្លៃ​ $3.2,000,000 ដែលធ្លាប់បានដាក់ក្នុងការប្រកួតអូឡាំពិកនិង ប៉េកាំង។ ៥,រូបថតនៃទន្លេ Rhien ដែលមានតម្លៃ $4.3,000 000 ព្រោះវាគឺជារូបថតដែលមានភាពស្មើគ្នាបំផុត ៦,ឡាន Bugatti veyron ជាប្រភេទឡានsportដែលមានតម្លៃដលទៅ $10,000,000 ៧,ត្រីឆ្លាមTigerដែលបានស្លាប់មានតម្លៃដល់ទៅ $12,000,000 ៨,ប័ណ្ឌធានារ៉ាប់រងមួយដែលបានជាប់កំណត់ត្រាហ្គីណេស ដែលមានទឹកប្រាក់ដល់ទៅ $16,000,000 ៩,ត្បូងពេជ្រ ដែលមានទំហំ២០១ការ៉ាត់មានតម្លៃដល់ទៅ  $25,000,000 ១០,ឡាន Ferrari GTO ដែលមានតម្លៃដល់ទៅ $52,000,000 ហើយឥឡូវនៅក្នុងដៃអ្នកទាពន្ធនៅក្នុងប្រទេសអង់គ្លេស។ ១១,ត្បូងពេជ្រព័ណផ្កាឈូក […]

Continue Reading

សត្វទាំង១៥ប្រភេទដែលតែងតែរស់នៅបែបជាគូ ដ៏មានសុភមង្គលបំផុត

ធម្មជាតិបានបង្កើតសត្វជាច្រើនប្រភេទហើយប្រភេទខ្លះពួកវារស់នៅជាក្រុម,ប្រភេទខ្លះរស់នៅតែឯងនងប្រភេទខ្លះទៀតរស់នៅជាគូយ៉ាងមានសុភមង្គលប្រៀបដូចជាប្តីប្រពន្ធ ដែលចេះថែរក្សារគ្នាទៅវិញទៅមកទៀតផង។ ១,សត្វ Altelope គឺជាសត្វមួយប្រភេទស្រដៀងនិងសត្វឈ្លូសហើយពួកវារស់នៅជាគូដោយមិនទៅណាចោលគ្នាឡើយ។ ២,សត្វកណ្តុរ California ពួកវារស់នៅជាគូហើយកណ្តុរឈ្មោលជាអ្នកចិញ្ចឹមកូននិងជាអ្នកផ្គត់ផ្គង់ចំណី។ ៣,ត្រី Angel នៅប្រទេសបារំាង ត្រីប្រភេទនេះតែងតែធ្វីអ្វីមួយជាគូ និងនៅជាក្រុមយ៉ាងធំដើម្បីអាចជួយគ្នាទៅវិញទៅមកក្នុងគ្រាមានអាសន្ន។ ៤,ក្ងាន វាគឺជាសត្វមួយប្រភេទដែលរស់នៅជាគូរហូតដល់អស់ជីវិតរៀងខ្លួន។ហើយពួកវាចាប់ផ្តើមមានគូនៅពេលពួកវាមានអាយុ ២០ខែឡើងទៅ គឺនៅពេលពួកវាពេញរូបរាងជាក្ងាពេញវ័យ។ ៥,បក្សី Albatross ឬ រំពេសមុទ្រ ពួកវារស់នៅជាគូៗ ហើយពួកវាចេះផ្គត់ផ្គង់គ្នាទៅវិញទៅមកនិងចេះបង្ហាញក្តីស្រលាញ់អោយគ្នាទៅវិញទៅមកទៀតផង។ ៦,សត្វកាស្ទ័រ (Beaver) សត្វប្រភេទនេះក៏ដូចជាសត្វក្ងានដែរគឺពួកវារស់នៅមានដៃគូតែមួយប៉ុន្នោះក្នុងមួយជីវិតពួកវា ហើយពួកវាសាងទំនប់ធ្វើជាជំរកនិងជួយចិញ្ចឹមទាំងញីទាំងឈ្មោល។ ៧,សត្វ Iguana Shingleback សត្វល្មូនប្រភេទនវគឺមកពីប្រទេសអូស្ត្រាលី ហើយពួកវារស់នៅជាគូ ហើយពួកវាអាចរស់នៅជាមួយគ្នារហូតដល់ទៅជាង២០ឆ្នាំដោយភាពរ៉ូមែនទិច។ ៨,សត្វកណ្តុរ Prairie រស់នៅជាគ្នាជាគូនិងមិនដែលទៅណាឆ្ងាយចោលដៃគូរបស់វាឡើយ។ ៩,សត្វកណ្តៀរ សត្វប្រភេទនេះវាខុសពីសត្វល្អិតដទៃដែលមានរាជនីតែមួយក្នុងការដឹកនាំតែសំរាប់សត្វកណ្តៀរនេះវិញគឺវាមានទាំង រាជនីនិងស្តេចក្នុងការគ្រប់គ្រងនិងបង្កាត់ពូជ។ ១០,សត្វ ចចក ចចកគឺជាសត្វដ៏កាចសាហាវមួយប្រភេទក៏ប៉ុន្តែពួកវារស់នៅជាគ្រួសារមាន ប្តី មានប្រព្ធនិងកូន ហើយពួកវាមិនដែលទៅណាឆ្ងាយពីគ្នាឡើយ។ ១១,សត្វឥន្ត្រីក្បាលសរ សត្វឥន្ត្រីនេះវាបង្ហាញក្តីស្រលាញ់អោយគ្នាទៅវិញទៅមកដោយការហើសំកាំងនៅក្នុងខ្យល់ដោយបង្ហាញពីក្រញាំជើងរបស់ពួកវាទៅវិញទៅមក។ ១២,សត្វថ្មាតខ្មៅ បន្ទាប់ពីបង្កាត់ពូជរួចនៅពេលថ្មាតញីពងអស់ នោះដៃគូរបស់វាធ្វើការឆ្លាស់គ្នាក្នុងការក្រាបការពារស៊ុត ក្នុង២៤ម៉ោងឆ្នាស់គ្នាម្ដង។ ១៣,សត្វទីទុយ Barn សត្វប្រភេទនេះគឺរស់នៅជាមួយគ្នាដូចជាប្តីប្រពន្ធមួយគូ រហូតពេញមួយជីវិតរបស់ពួកវា។ […]

Continue Reading

វិធីសាស្រ្តឈរជើងបានយូរក្នុងពេលធ្វើការឱ្យខ្លួនឯង

មុននឹងចាប់ផ្តើម ដំណើរ​សហគ្រិន​ភាព​ពេញ​លក្ខណៈ លោក​អ្នក​ប្រហែល​ធ្វើការ ឱ្យគេ​បណ្តើរ​និង​ធ្វើការ ឱ្យខ្លួន​ឯង​បណ្តើរ ហើយ​គិតថា​កិច្ចការ ទាំង​អស់​ស្ថិត​នៅ​ក្រោម ការគ្រប់គ្រង​របស់​លោក​អ្នក។ ប៉ុន្តែ​ការ​ចាប់​ផ្តើម​ធ្វើការ​ ខ្លួនឯង​ពេញ​ដៃ​ពេញ​ជើង អាចនឹង​មាន​សម្ពាធ ច្រើន​ណាស់​ដោយ​សារ ប្រភព​ចំណូល​សំខាន់ មាន​តែ​នៅ​លើ​ពាណិជ្ជកម្ម របស់លោក​អ្នក។ ពេល​នេះ​លោក​អ្នក​ជាអ្នក​ កាន់ចង្កូត​នាវា​របស់​លោក​អ្នក ដែលកំ​ពុង​តែ​ធ្វើដំណើរ ឆ្លង​កាត់​មហាមុទ្រ​ គ្មាន​កោះត្រើយ។ ខាងក្រោមនេះ​ជាគន្លឹះ​ខ្លះៗ ដើម្បីជួយ​ឱ្យលោក​អ្នក​ឈរ​ជើង បានយូរបន្តិច​៖ ១/ កំណត់ពេលវេលាធ្វើការ នៅពេលធ្វើការដោយ​ខ្លួនឯង លោកអ្នក​កំណត់​ពេល​វេលា​ធ្វើការ​ផ្ទាល់​ខ្លួន។ រឿងពីរ​យ៉ាង​អាច​​នឹងកើតឡើង បើលោក​អ្នក​មិន​បាន​ បង្កើត​ផែនការ​ទេ​គឺ លោកអ្នក​អាច​នឹងតម្អែតម្អង់​ អូស​បន្លាយ​ពេល​វេលា ឬលោក​អ្នក​អាច​នឹង​ធ្វើការ​ច្រើន​ជ្រុល។ កំណត់ពេល​ធ្វើការ​ប្រចាំ​ សប្តាហ៍​ដើម្បី​លោក​អ្នក​មាន​ភាព​ ស្រប​ចង្វាក់​គ្នា ក្នុង​ការងារ​ពីមួយ​ថ្ងៃ​ទៅមួយថ្ងៃ។ បើលោកអ្នកគ្រាន់តែ​ធ្វើការ​ ទៅតាម​តម្រូវ​ការ​នៃ​ការងារ​ចំពោះ​មុខ ឬធ្វើទៅ​តាម​តែ​អារម្មណ៍​ចង់​ធ្វើទេ លោកអ្នកនឹង​មិន​បង្កើត បាន​ផ​លិតភាព ឬប្រសិទ្ធភាព​ដូច​ការ​ចង់បាន​ទេ។ ២/ តាមដាន​ចំណាយ​ទាំងអស់ សូមប្រុងប្រយ័ត្ននិងយក​ចិត្តទុក​ដាក់​ឱ្យមែន​ទែន រាល់​ចំណាយ​របស់​លោក​អ្នក នៅ​ពេល​ក្លាយ​ជា​ចៅហ្វាយ​នាយ របស់​ខ្លួន​ឯង​ជា​លើក​ដំបូង។ លោក​អ្នក​ប្រហែល​ មានចំណូល​ទៀង​ទាត់​ ជាប្រចាំ​ពី​ពាណិជ្ជកម្ម​មែន ប៉ុន្តែ​លោក​អ្នក​នៅ​តែ ចាំបាច់​ត្រូវ​ប្រុង​ប្រយ័ត្ន នៅពេល​ចាយ​លុយ​ទាំង​ក្នុង […]

Continue Reading

គន្លឹះរក្សាសុខភាពនិងសុភមង្គលរបស់មនុស្សជោគជ័យខ្លាំង

គ្មានអ្វីជាអាថ៌កំបាំងទេដែលមនុស្សដូចលោក Warren Buffett និងលោកស្ រីOprah Winfrey ជាបុគ្គលិកជោគជ័យខ្លាំងក្នុងពិភពពាណិជ្ជកម្មនិងរឿងជីវិត ហើយមានទាំងកេរ្តិ៍ឈ្មោះនិងទ្រព្យសម្បត្តិ។ ទោះជាយ៉ាងណា មានមនុស្សខ្លះឆ្ងល់ថាតើមានកត្តាអ្វីខ្លះដែលធ្វើឱ្យបុគ្គលទាំងនេះជោគជ័យបែបនេះ? ច្បាស់ណាស់ថាភាគច្រើននៃបុគ្គលជោគជ័យមានជំនួយការ លេខា អ្នកថែទាំផ្ទះ និងអ្នកបើករថយន្តឱ្យ ប៉ុន្តែបន្ថែមពីលើនេះ គេនៅមានទម្លាប់ប្រចាំថ្ងៃទៀតដែលគេអនុវត្តតាមយ៉ាងខ្ជាប់ខ្ជួន៖ ១/ លោកWarren Buffett អានសៀវភៅនិងចំណាយពេលនៅម្នាក់ឯង មនុស្សភាគច្រើនស្គាល់លោក Warren Buffettថាជាកំពូលអ្នកជោគជ័យបំផុតម្នាក់ដែលនៅមានជីវិត។ កាលពីឆ្នាំ២០១៧ ទស្សនាវដ្តី Forbes បានដាក់ចំណាត់ថ្នាក់លោក Buffett ជាកំពូលអ្នកមានលំដាប់លេខបីនៅក្នុងសហរដ្ឋអាមេរិក។ តើមានរូបមន្តអ្វីដែលធ្វើឱ្យកំពូលអ្នកមានម្នាក់នេះរស់នៅយ៉ាងរីករាយនិងមានសុខភាពល្អ? លោកBuffettចូលចិត្តចំណាយពេលវេលាយ៉ាងហោចណាស់៦ម៉ោងក្នុងមួយថ្ងៃដើម្បីអានសៀវភៅ កាសែត និងរបាយការណ៍ប្រចាំឆ្នាំ។​ លោកក៏ចូលចិត្តចំណាយពេលនៅតែម្នាក់ឯង ឬជួបជជែកគ្នាតែជាមួយមនុស្សជិតស្និទ្ធប៉ុណ្ណោះ។ លោកBuffett តែងតែរស់តាមរបៀបផ្ទាល់ខ្លួនយ៉ាងសាមញ្ញក្នុងផ្ទះមិនទំនើប ជិះរថយន្តមិនហឺហា ហើយមិនខ្វល់នឹងការគិតរបស់អ្នកដទៃ។ ២/ លោក Elon Musk អានសៀវភៅ និងលេងល្បែងវីដេអូ លោក Elon Musk ជាវិស្វករដែលមានទេពកោសល្យខ្ពស់ និងជាវិនិយោគិនជោគជ័យ។ ក្នុងនាមជា CEO ក្រុមហ៊ុន SpaceX និងជាវិស្វករដែលមានទស្សនវិស័យខ្ពស់នៅពីក្រោយក្រុមហ៊ុន […]

Continue Reading

តោះៗនាំគ្នាចែករំលែក! មិនបាច់បារម្ភភ័យរឿងខ្យងបំផ្លាញដំនាំទៀតនោះទេ ព្រោះវិធីនេះពិតជាអាចជួយដោះស្រាយបានយ៉ាងមានប្រសិទ្ធភាព

ស្រូវគឺជាដំណាំយ៉ាងសំខាន់នៅក្នុងប្រទេសកម្ពុជា​ ខណៈដែលមានប្រជាជនកម្ពុជាជាច្រើននៅតែបន្តពឹងផ្អែកទៅលើការធ្វើស្រែចំការនេះដើម្បីរកចំណូលផ្គត់ផ្គង់ជីវភាព ហើយការធ្វើស្រូវនេះផងដែរ ក៏រមែងតែងជួបជាមួយនឹងបញ្ហាមួយចំនួនដែលជានិច្ចជាកាលបានធ្វើឱ្យប៉ះពាល់ដល់ផលកសិកម្មរបស់ប្រជាពលរដ្ឋ រហូតដល់ពេលខ្លះអាចធ្វើឱ្យពួកគាត់ខូចខាតស្រែចំការអស់ច្រើនផងដែរ។ ជាក់ស្តែងកាលពីថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០១៩ នេះ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Ras Barry បានធ្វើការចែករំលែកនូវវិធីសាស្ត្រដ៏ល្អមួយ សំរាប់បងប្អូនប្រជាកសិករទាំងឡាយ ដែលតែងតែជួបប្រទះដោយ ខ្យងបំផ្លាញស្រូវ ហើយមិនអាចស្វែងរកវីធីដើម្បីដោះស្រាយបាន តែពេលនេះមិនបាច់ភ័យទៀតទេ ព្រោះបញ្ហានេះគឺពិតជាត្រូវបានដោះស្រាយ ដោយគ្រាន់តែអនុវត្តតាមវិធីនេះ។ ម្ចាស់ហ្វេសប៊ុករូបនេះ បានបញ្ជាក់ឲ្យដឹងថា៖ «នេះជាវិធីសាស្រ្តដែលខ្ញុំតែងតែប្រាប់កសិករ ដើម្បីប្រមូលខ្យងបំផ្លាញស្រូវក្នុងស្រែ ដោយសារខ្យងចូលចិត្តសំបកខ្នុរ រឺក្លិនក្រអូបនៃខ្នុរវានឹងមកផ្តុំគ្នាសុីសំបកខ្នុរ ហើយវាផ្តល់ភាពងាយស្រួលដល់កសិករមិនដើររើសពេញស្រែ»។ ក្រោយពីឃើញបែបនេះហើយ បានធ្វើឲ្យបងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនធ្វើការចែករំលែកនូវវិធីដ៏ល្អមួយនេះសម្រាប់អ្នកផ្សេងទៀត ដែលមិនធ្លាប់ដឹងពីមុន។ ដូចនេះប្រសិនបើបងប្អូនទាំងឡាយណាជួបប្រទះដូចរឿងនេះ អាចសាកល្បងវិធីសាស្ត្រនេះបាន៕

Continue Reading

​គន្លឹះ​មួយ​ចំនួន ដែលអាចធ្វើអោយអ្នកក្លាយជាមនុស្សពូកែគិត

អ្វីៗទាំងអស់​ដែលយើង​មាននិង​មិនមាន​សព្វថ្ងៃនេះ​ជាលទ្ធផល​នៃការ​គិតរបស់​យើង។ គ្រប់សមិទ្ធផល​អស្ចារ្យ​នៅក្នុង​ប្រវត្តិសាស្រ្តកើត​ចេញពី​ការគិត​ដ៏អស្ចារ្យ​របស់​មនុស្ស។ ហើយ​មនុស្សទាំង​អស់​ដែលឡើង​ខ្ពស់ផុត​នៅក្នុង​វិជ្ជាជីវៈ​របស់​គេជា​មនុស្ស​ដែល​មាន​ការគិត​កម្រិត​ខ្ពស់​ដែរ។ គ្មាន​មនុស្សសម្រេច​ស្នាដៃ​ធំណាម្នាក់​ដែល​ខ្វះការ​គិត​កម្រិត​ខ្ពស់​ទេ។ អារម្មណ៍​របស់​មនុស្ស​យើង ជោគជ័យ​ក្នុង​អាជីព​របស់​យើង និងកម្រិត​នៃសុភមង្គល​ក្នុង​ជីវិត​របស់​យើងសុទ្ធតែ​មាន​ឥទ្ធិពល​ពីការ​គិត​របស់​យើង។ បើលោកអ្នក​កំពុងតែ​មិនសប្បាយ​ចិត្តនឹង​ស្ថាន​ភាព​ជីវិត ឬដំណើរ​អាជីព​បច្ចុប្បន្ន លោកអ្នក​អាច​កែប្រែអ្វីៗ​បានទាំង​ស្រុង​បាន​តាមរយៈ​ការផ្លាស់​ប្តូរការ​គិតរបស់​លោក​អ្នក។ ដូច​ទម្លាប់​ទូទៅ​ផ្សេងទៀត​ដែរ លោក​អ្នកអាច​ក្លាយខ្លួន​ទៅជា​អ្នក​គិត​អស្ចារ្យ​បានបើ​លោកអ្នក​អនុវត្ត​តាម​គន្លឹះ​មួយ​ចំនួន​ឱ្យបាន​ទៀង​ទាត់​៖ ១/ មានទស្សនវិស័យវែងឆ្ងាយ មនុស្សពូកែគិត​មានទស្សន​វិស័យ​ច្បាស់លាស់​ចំពោះ​កន្លែង​ដែល​គេចង់​ទៅដល់​នៅក្នុង​ពេល​អនាគត និងកិច្ចការ​គ្រប់​យ៉ាង​ដែលគេ​ត្រូវធ្វើដើម្បី​ប្រែ​ក្លាយ​ទស្សន​វិស័យ​នោះឱ្យទៅ​ជា​ការពិត។ គេកម្រ​ខ្លាចរអា​និងខក​ចិត្តដោយ​សារឧបសគ្គរយៈ​ពេលខ្លីៗ​ណាស់ ពីព្រោះ​តែគេ​មាន​ទស្សន​វិស័យ​វែងឆ្ងាយ​ដ៏មាន​ឥទ្ធិពល។ ២/ ផ្តោតចិត្តលើរឿងវិជ្ជមាន រាល់ថ្ងៃរបស់​យើង យើងមាន​ជម្រើសមួយ​នៅពេលក្រោក​ពីដំណេក​ភ្លាម គឺយើង​អាចជ្រើសរើស​ផ្តោតគិត​រឿង​វិជ្ជមាន ឬរឿង​អវិជ្ជមាន។ មនុស្ស​ពូកែ​គិតដឹង​សារៈ​សំខាន់​នៃកន្លែង​ដែលគេ​ផ្តោត​ចិត្តលើ។ គេយល់​យ៉ាងច្បាស់​ថាអ្វីដែល​គេផ្តោត​ចិត្តលើ​មាន​ឥទ្ធិពល​លើកម្រិត​ថាមពល និងជា​កត្តា​កំណត់​របៀប​ធ្វើការ​របស់​គេ។ លោក​អ្នក​អាច​លុបបំបាត់​ក្តី​បារម្ភ ការធុញថប់ និង​អារម្មណ៍​អន្ទះ​សាបាន​ច្រើន​ដោយគ្រាន់​តែ​ការជ្រើស​រើស​ផ្តោត​លើរឿង​វិជ្ជមាន។ ៣/ ទទួលទានអាហារដែលល្អចំពោះសុខភាព មនុស្សភាគច្រើន​មិនខ្វល់ខ្វាយ​រឿង​អាហារ​ដែលគេ​ទទួល​ទាន​រាល់ថ្ងៃទេ គឺគេគ្រាន់​តែ​គិតថា​ទទួល​ទានដើម្បី​ឱ្យឆ្អែត​និងមាន​កម្លាំង​ធ្វើការតែ​ប៉ុណ្ណោះ។ ហើយ​លើស​ពីនេះទៅ​ទៀត គេក៏​មិនបាន​ដឹងថា​អាហារដើរ​តួសំខាន់​យ៉ាងណា​ក្នុង​ការគិត​របស់​គេទេ។ អ្វីដែល​លោកអ្នក​ទទួល​ទាន​រាល់ថ្ងៃ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​អារម្មណ៍​និង​របៀប​ប្រតិបត្តិការរបស់​ខួរក្បាល​លោក​អ្នក។ ៤/​ ចំណាយពេលខ្លះនៅតែម្នាក់ឯង មនុស្សពូកែគិត​ដឹងថា​គេរស់​នៅក្នុង​ពិភព​លោក​មួយ​ដែលពោរ​ពេញ​ដោយ​ការ​រំខាន ហើយ​ដូច្នេះ​ហើយ​បានជាគេ​ផ្តល់​អាទិភាព​លើ​សារៈ​សំខាន់​នៃការ​ចំណាយ​ពេល​នៅ​តែម្នាក់​ឯង។ បើលោក​អ្នក​អានប្រវត្តិរូប​របស់​មនុស្សពូកែ​ខាងច្នៃប្រឌិត មេដឹកនាំ​អស្ចារ្យ ឬកីឡាករ​ល្បីឈ្មោះ លោកអ្នក​នឹងដឹង​ថា​មនុស្សទាំង​នោះ​បាន​ឱ្យតម្លៃ​ខ្លាំង​លើ​ពេល​វេលានៅ​តែម្នាក់​ឯង​ដើម្បីពិចារណា​និង​គិត។ ៥/ រាប់អានមនុស្សដែលមានគំនិតរីកចម្រើន ការគិតរបស់​មនុស្សម្នាក់ៗ​មាន​ឧបសគ្គធំ​នៅត្រង់​ការរាប់​អានមនុស្ស​ជុំវិញ​ខ្លួនគេ​ដែលតែង​តែ​និយាយ​រឿង​អវិជ្ជមាន​និងចាំស្រូប​យក​ថាមពល​គ្រប់​ពេល។ លោក​អ្នកទទួល​យក​ទម្លាប់​និងប្រតិកម្មតប​ទៅ​មនុស្ស​ជុំវិញ​ខ្លួន ដូច្នេះ​សូម​បង្កើត​ទម្លាប់​នៅនិង​រាប់អាន​តែជាមួយ​មនុស្ស​ដែល​គិតនិង​និយាយ​វិជ្ជមាន​ដើម្បី​ទទួល​បាន​របៀប​ដូចគ្នា​ដែរ។ ៦/ មានទម្លាប់អភិវឌ្ឍផ្នត់គំនិតវិជ្ជមាន ទម្លាប់អភិវឌ្ឍផ្នត់​គំនិត​របស់​មនុស្សម្នាក់ៗ​អាចមាន​ភាពខុស​គ្នា​ដូចជា​ការអាន​សៀវភៅ​ដែល​រៀបរាប់​រឿងវិជ្ជមាន​នៅពេល​ព្រឹក​ព្រលឹម ឬការស្តាប់​ភ្លេង​សម្រាក​អារម្មណ៍​ធ្វើ​ឱ្យសប្បាយ​ចិត្ត​ជាដើម។ ទោះជា​យ៉ាងណា​ក៏មនុស្សពូកែ​គិត​មិនរង់​ចាំ​ឱ្យរឿង​វិជ្ជមាន​កើត​ឡើង​នោះទេ […]

Continue Reading

បែបនេះទើបអាចជោគជ័យ! សូមកុំធ្វើអោយបាត់បង់ឪកាសដោយសារអារម្មណ៍​ភ័យខ្លាចមួយពេល

នៅពេលមានអ្វីម្យ៉ាង​ផ្លាស់ប្តូរ មនុស្សភាគ​ច្រើន​មាន​អារម្មណ៍​ភ័យខ្លាច​ភ្លាមៗ។ អារម្មណ៍​ភ័យខ្លាច​បែបនេះ​ពិត​ជាមាន​ហេតុផល​នៅពី​ក្រោយ បើទោះ​ជាហេតុផល​នោះ​នៅ​ឆ្ងាយក្នុង​អតីត​កាលនៃ​ពួជ​សាសន៍​មនុស្ស​ជាតិ​រហូត​ដល់យើង​មើល​នឹងភ្នែក​ធម្មតា​មិនឃើញ​ក៏ដោយ។ នៅក្នុង​ដំណាក់​កាល​ដំបូងៗ​នៃ​ដំណើរ​វិវត្តរបស់​មនុស្ស​ជាតិ បើអ្វីមួយ​ផ្លាស់​ប្តូរ វាធ្វើ​ឱ្យយើង​លែង​មាន​អារម្មណ៍​សុវត្ថិភាព ហើយ​បើយើង​លែង​មាន​អារម្មណ៍​សុវត្ថិភាព និងនៅលែង​សុខ យើង​សន្និដ្ឋាន​ថាអវសាន​ជីវិត​ជិតមក​ដល់​ហើយ​ដែរ ដូច្នេះ​យើង​ខំរត់​ឱ្យបាន​លឿន​ទៅរក​សុវត្ថិភាព ឬប្រយុទ្ធប្តូរផ្តាច់​ដើម្បីយក​ឈ្នះ។ ប្រហែលហេតុផល​នេះហើយ​ដែលនៅ​គ្រប់​ពេលមាន​អ្វីមួយ​ផ្លាស់ប្តូរ​ទ្រង់​ទ្រាយ​ធំ មនុស្ស​យើងតែងតែ​រត់​គេច​ចេញទៅ​សំងំ​នៅកន្លែង​សុខស្រួល។​ដូចការ​ផ្លាស់​ប្តូរភ្លាមៗ​ខុស​ការរំពឹង​ទុកនៅ​កន្លែង​ធ្វើការ​ដែរ ប្រហែល​លោក​អ្នក​ជាផ្នែក​មួយ​នៃការរុះរើ​រចនា​សម្ព័ន្ធថ្មី និង​ទទួល​បាន​ចៅហ្វាយ​នាយ​ថ្មី​ជាដើម។ ឬប្រហែល​ក្រុមហ៊ុន​លោក​អ្នក​ត្រូវ​បង្ខំ​ឱ្យផ្លាស់​ប្តូរ​ទិស​ដៅទៅ​រកកន្លែង​ថ្មី ហើយ​កាន់តែ​អាក្រក់​ជាងនេះ​ទៅទៀត​គឺលោក​អ្នក​ត្រូវគេ​បញ្ឈប់​ពី​ការងារ។ ទិដ្ឋភាពទាំងអស់នេះ​បាន​បន្សល់ទុក​ចន្លោះ​យ៉ាង​ធំសម្រាប់​ឱកាស​របស់​លោកអ្នក គឺលោក​អ្នក​អាចប្រែក្លាយ​ការរៀប​ចំរ​ចនា​សម្ព័ន្ធការងារ​ឡើង​វិញ ការផ្លាស់​ប្តូរទិស​ដៅ ការទទួល​បាន​ចៅហ្វាយ​នាយ​ថ្មី និង​ការបណ្តេញ​ចេញ​ពីការងារ​នោះ​ឱ្យក្លាយ​ទៅជា​ពិសោធន៍​វិជ្ជមាន​បាន។ ការផ្លាស់​ប្តូរបែប​នេះ​មិនមែន​សុទ្ធតែ​ជារឿង​ងាយ​ស្រួល​ទេ ប៉ុន្តែ​លោកអ្នក​ពិត​ជាអាច​ធ្វើបាន បើ​តាំងចិត្ត​និង​ប្រុងប្រៀប​ខ្លួនទុក​ជាមុន។ បញ្ហាស្ថិត​នៅត្រង់​ថាពេល​ខ្លះ​ការផ្លាស់​ប្តូរអាច​ធ្វើឱ្យ​មនុស្ស​មាន​អារម្មណ៍​ដូច​បរាជ័យ។ ប៉ុន្តែ រឿងគួរឱ្យអស់​សំណើច​អំពី​បរាជ័យគឺ​ថា​វាកើត​ឡើង​តែនៅ​ពេល​ដែល​លោក​អ្នក​សាកល្បង​ប៉ុណ្ណោះ។ បើលោក​អ្នកមិន​ដែល​សាកល្បង​ទេ លោក​អ្នក​នឹង​មិន​ដែល​ជួប​បរាជ័យទេ ហើយ​ក្នុងពេល​ជាមួយ​គ្នានោះ លោកអ្នក​ក៏មិន​ដែល​ជួប​ជោគជ័យ​ពិត​ប្រាកដ​ដែរ គឺលោក​អ្នក​គ្រាន់តែ​អណ្តែត​ត្រសែត​ទៅ​តាម​ជំនោរ​ជីវិត​តែ​ប៉ុណ្ណោះ។ តើលោកអ្នកខ្លាច​មិនហ៊ាន​ធ្វើអ្វីខ្លះ? ស្វែង​រក​ការងារ​ថ្មី? និយាយ​ជាមួយ​មិត្តរួម​ការងារ​ដែល​លោក​អ្នកចូល​ចិត្ត? សុំច្បាប់​សម្រាក​ដើរ​កម្សាន្ត? បង្កើត​គំនិត​ធ្វើ​ពាណិជ្ជកម្ម​ផ្ទាល់ខ្លួន?​លោកអ្នក​ប្រហែល​ដឹងថា​ខ្លួនឯង​ចង់​បានអ្វី ឬចង់​ធ្វើអ្វី ប៉ុន្តែខ្លាច​មិន​ហ៊ាន​ធ្វើ។ បើបែប​នេះ​មែន សូម​ទទួល​ស្គាល់​ការភ័យ​ខ្លាច​នោះ គឺទទួល​ស្គាល់​វា​ហើយបោះ​បង់វា​ចោល​ភ្លាម។​ តើរឿងអាក្រក់អ្វីខ្លះដែល​អាចនឹង​កើត​ឡើង? ប្រហែល​លោកអ្នក​នឹង​ជួប​បរាជ័យ ប្រហែល​លោកអ្នក​បង្ហាញ​ឱ្យគេ​ឯង​ឃើញ​ភាព​ល្ងីល្ងើខ្លះ ប្រហែល​លោកអ្នក​នឹង​ខាត​បង់​លុយកាក់​ខ្លះក្នុង​ការប្រថុយ​ថ្មីនោះ ប្រហែល​គេ​មិន​ទទួល​យក​លោក​អ្នក​ភ្លាមៗ​ទេ ប្រហែល​លោកអ្នក​នឹង​ជួប​រឿង​លំបាកៗ​កាន់​តែ​ច្រើន។ ប៉ុន្តែ​បើលោកអ្នករុញច្រាន​ឱ្យកាន់តែ​ខ្លាំង​ផុតពីរឿង​អាក្រក់ៗ​ទាំង​អស់​នេះ លោកអ្នក​អាចនឹង​ទទួល​បាន​ជោគជ័យ។ លោកអ្នក​នឹង​សម្រេច​បានអ្វី​ដែលលោក​អ្នក​តែង​តែ​ចង់បាន​ក្នុង​ជីវិត។ ហើយ​ប្រហែល​លោកអ្នក​នឹងរីក​រាយ​ចំពោះ​ខ្លឹមសារ​របស់​ជីវិត​ថែម​ទៀត​ផង។

Continue Reading