រថយន្តសង្គ្រោះកំពុងបើកបរដឹកអ្នកជំងឺជាទាហានម្នាក់ទៅមន្ទីរពេទ្យ ស្រាប់តែឆ្លងចរន្ត បណ្ដាលឲ្យឆាបឆេះសន្ធោសន្ធៅ

ខេត្តព្រះវិហារ៖ នៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១៩ ករណីឆ្លងចរន្តខ្សែភ្លើង បណ្ដាលឲ្យឆេះ រថយន្តសង្គ្រោះរបស់មន្ទីរពេទ្យមរតកសម្ដេចតេជោស្រអែម កំពុងបើកបរដឹកអ្នកជំងឺជាពលទាហានម្នាក់ ទៅមន្ទីរពេទ្យ ស្រាប់តែឆ្លងចរន្តអគ្គិសនីបណ្ដាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចខាងកើតអូដូនស្ងួន ចម្ងាយប្រហែលជាង១គីឡូម៉ែត្រ ក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ។ អ្នកបើកបរឈ្មោះអោន សុផុន ភេទប្រុស អាយុ៤៦ឆ្នាំ ជាអ្នកបើកបររថយន្តមន្ទីរពេទ្យមរតកសម្ដេចតេជោស្រអែម។ ឯអ្នកជំងឺឈ្មោះ ផាត់ ថុល អាយុ៣២ឆ្នាំ ជាពលទាហាននៅកងពលតូចអន្តរាគមន៍លេខ ៩១១ មានទីតាំងនៅចំណុចដំណាក់កណ្ដោល ស្រុកជាំក្សាន្ដ។ មុនពេលកើតហេតុ រថយន្តមន្ទីរពេទ្យខាងលើ កំពុងបើកបរដឹកអ្នកជំងឺជាពលទាហាន ពីស្រអែមទៅមន្ទីរពេទ្យភូមិភាគ៤ ខេត្តសៀមរាប លុះទៅដល់ត្រង់ចំណុចខាងកើតអូដូនស្ងួនចម្ងាយប្រហែលជាង ១ គីឡូម៉ែត្រ ស្រាប់តែឆ្លងចរន្តអគ្គិសនីបណ្ដាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ។ ភ្លាមៗនោះសមត្ថកិច្ច ក៍បានចេញឡានទឹកទៅបាញ់ពន្លត់ដែរ តែយ៉ាងណារថយន្តសង្គ្រោះរបស់មន្ទីរពេទ្យមរតកសម្ដេចតេជោស្រអែមនោះ ខូចខាតទាំងស្រុង រួមទាំងឆេះសម្ភារ:ពេទ្យ ឯកសារ និងអត្តសញ្ញាណប័ណ្ណជនរងគ្រោះអស់ផងដែរ ៕

Continue Reading

ឧកញ៉ាល្បីឈ្មោះខាងលក់ខ្យល់ ! តុលាការសម្រេចចោទប្រកាន់ឧកញ៉ា ស្រី សុធា និង កូនប្រុស ឧកញ៉ា ស្រី ចន្ធូ ពីបទឆបោក លក់ដីខ្យល់នៅក្រុមហ៊ុន 7NG

ភ្នំពេញ៖ ឧកញ៉ា ស្រី សុធា អាយុ៦១ឆ្នាំ ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន 7NG និង ឧកញ៉ា ស្រី ចន្ធូ អាយុ៣៨ឆ្នាំ ជានាយកក្រុមហ៊ុន 7NG ត្រូវបានលោក កែវ សុធា ព្រះរាជអាជ្ញានៃអយ្យការសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទឆបោក ពាក់ព័ន្ធការលក់ដីខ្យល់ទំហំ១ហិកតារ ស្ថិតនៅភូមិព្រែកចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល តាមមាត្រា៣៩១ និង មាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តកាលពីកំឡុងឆ្នាំ២០០៨ដល់ឆ្នាំ២០១៩ ពោលគឺរយៈពេល១១ឆ្នាំមកហើយ ។ យោងតាមដីកាចោទប្រកាន់ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ កន្លងទៅ ដែលKBN ទើបទទួលបាននៅថ្ងៃទី១៩ ខែសីហា នេះ លោកព្រះរាជអាជ្ញា កែវ សុធា បានគូសសញ្ញា “ធិធ” ដាក់អោយ (ជនត្រូវចោទទាំង២នាក់) ស្ថិតនៅក្រោមការឃុំខ្លួនបណ្តោះអាសន្ន ដើម្បីបង្ការ ឬ បញ្ចប់បទល្មើស កុំអោយកើតឡើងជាថ្មី និង ធានារក្សាជនត្រូវចោទទុកជូនតុលាការចាត់ការតាមនីតិវិធី ។ […]

Continue Reading

តើអ្នកដឹងទេ មូលហេតុអ្វីបានជាគេដាក់ឈ្មោះ ថាមន្ទីពេទ្យគន្ធបុប្ផា?

ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត្ដម គន្ធបុប្ផា ទ្រង់ប្រសូតនៅថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំជូត សំរឹទ្ធិស័ក ព.ស.២៤៩១ ត្រូវនឹងថ្ងៃទី១៦ ខែសីហា គ.ស.១៩៤៨ វេលាម៉ោង១១ និង៣០នាទី។ ព្រះអង្គគឺជាព្រះធីតាអង្គទី៨ នៃព្រះករុណា ព្រះបាទសម្ដេច​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព្រះ នរោត្ដម សីហនុ និងព្រះអង្គម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ ពង្សសនមុនី។ ព្រះរាជធីតា នរោត្ដម គន្ធ​​​​​​​​​​​​​​​​​​​​​​​​​​​​​បុប្ផា តាំងពីទ្រង់ប្រសូតមក ព្រះករុណាជាអម្ចាស់ជីវិតជាព្រះវររាជបិតា ទ្រង់ទុកឲ្យគង់នៅប្រាសាទខេមរិន្ទ្រជិតព្រះអង្គជាប់ជាដរាបមក។ ដោយទ្រង់បានថែរក្សាដោយការថ្នាក់ថ្នមជាទីបំផុត ទ្រង់ពុំសូវដែលឲ្យមានការ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឃ្លាតពីព្រះអង្គយូរទេ។ ព្រះមហាក្សត្រិយ៍ទ្រង់ពេញ​​​​​​​​​​​​​​​​​​​​​​​​​​​ព្រះរាជហឫទ័យ និងព្រះរាជធិតាព្រះអង្គនេះណាស់ ព្រោះទ្រង់ធ្លាប់បានសង្កេតឃើញថា ព្រះធីតាមានសណ្ដាប់ធ្នាប់ល្អប្លែកខុសពីក្មេងធម្មតា។ ការខុសត្រូវផ្សេងៗមិនចាំបាច់ព្រះវររាជបិតាមាតា ឬភីលៀងថែរក្សា​​​​​​​​​​​​​​​​​​​​​​​​​មានព្រះបន្ទូល ឬនិយាយបញ្ចេះក៏ទ្រង់អាចជ្រាបបានដោយព្រះអង្គឯង ហើយប្រកបនឹងកិរិយាឫកពារដ៏រមទម្យថ្លៃថ្នូរស្ងប់ស្ងៀម សមជាព្រះរាជធីតាម្ចាស់ផែនដីពិតៗមិនទាស់នឹងភ្នែកអ្នកផងទាំងពួង។ ហេតុតែទ្រង់មានសុខភាព​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពុំសូវបរិបូណ៌ ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្ដម គន្ធបុប្ផា ច្រើនប្រឈួនព្រះទាហរោគ (គ្រុនក្ដៅព្រះអង្គ) តាំងពីដើមមក។ យូរៗម្ដងតែមុនៗពេទ្យអាចព្យាបាលបំបាតរោគនេះ ថ្វាយជាស្រឡះបាន។ លុះព្រះជន្មាយុចូល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កំឡុង៥ព្រះវស្សាទ្រង់ក៏ចាប់ប្រឈួនព្រះរោគដដែលនេះជាខ្លាំងជាងមុន ហួសកម្លាំងពេទ្យនឹងថ្វាយឱសថទប់ទល់បាន ប្រឈួនបានតែ៧ថ្ងៃ ទ្រង់សុគតនៅក្នុងថ្ងៃជាគម្រប់៨ គឺនៅថ្ងៃសៅរ៍ ១២រោច ខែមិគសិរ […]

Continue Reading

រូបភាព១០សន្លឹកដែលបង្ហាញពីទីតាំងពិតដែលមាននៅក្នុងខ្សែភាពយន្តរបស់ Marvel

អ្នកដែល​ចូលចិត្តទស្សនាខ្សែភាពយន្តបែប Super Hero ប្រាកដជាស្គាល់ Marvel ច្បាស់ហេីយ។ ហេីយក្នុងខ្សែភាពយន្តជាច្រេីនរបស់ Marvel បានបង្ហាញពីទីទាំងពិតដែលមាននៅលេីពិភពលោកនេះមែន ទោះបីជារឿងបែប Super Hero សម្បូរការកាត់តក៏ដោយ។ ហេីយនេះជារូបភាព១០សន្លឹកដែលបង្ហាញពីទីតាំងពិតដែលមាននៅក្នុងខ្សែភាពយន្តរបស់ Marvel។ តោះទស្សនាទាំងអស់គ្នា៖ ប្រភព៖ Facebook

Continue Reading

ទិដ្ឋភាពបែបធម្មជាតិដែលកម្របានឃេីញជាទីបំផុត

ធម្មជាតិជាអ្វីៗទាំងអស់ដែលកេីតឡេីងដោយឯកឯងហេីយគ្មាននរណាម្នាក់មកបង្កេីតវាទេ​តែទោះជាយ៉ាងណាក៏ធម្មជាតិជាច្រេីនមានភាពប្លែក ស្រស់ស្អាតប្រៀបដូចជារបស់ដែលមនុស្សព្យាយាមបង្កេីតអញ្ចឹង។ ជាក់ស្តែងដូចជាក្នុងរូបភាពទាំងប៉ុន្មានសន្លឹកខាងក្រោមនេះជាដេីម៖ ប្រភព៖ Brightside

Continue Reading

កូនខ្មែរត្រូវដឹង! ប្រវត្តិប្រាសាទបាគង ដែលកសាងដោយព្រះបាទឥន្រ្ទវរ្ម័នទី១

ប្រាសាទបាគង ស្ថិតនៅខាងត្បូងបំផុតក្នុងចំណោម ប្រាសាទរលួស ដែល ព្រះបាទឥន្រ្ទវរ្ម័នទី១ បានកសាងនៅ ឆ្នាំ៨៨១ នៃគ្រិស្តសករាជ។ ប្រាសាទនេះ មានទ្រង់ទ្រាយខ្ពស់សង់ពីលើខឿន ៣ជាន់ សម្រាប់តម្កល់លិង្គទេវរាជ ឈ្មោះ “ឥន្រេ្ទស្វរ” ដែលផ្តល់តមៃ្លទៅលើលទ្ធិបុគ្គលនិយម ដែលជាមែកធាងមួយនៃល ទ្ធិទេវរាជ។ ប្រាសាទបាគងប្រាសាទនេះ មានកំពែងខាងក្រៅធ្វើអំពីថ្មបាយកៀម មួយចំណែកកប់បាត់ទៅ ក្នុងព្រៃមួយចំណែកទៀតបាក់បែកខូចអស់ដែលមានបណ្តោយ ៨៥០ម៉ែត្រ និង ទទឹង ៥០ម៉ែត្រ ដោយមានសិន្ធុព័ទ្ធជុំវិញទទឹង ៦០ម៉ែត្រ ប៉ុនែ្តទឹកស្រះរីងខះអស់ នៅ សល់តែទិសខាងកើតទេ មានប្រាសាទតូចៗព័ទ្ធជុំវិញ ប្រាសាទធំសង់ពីថ្មប្រផេះ ប្រកបដោយក្បូរក្បាច់រចនារស់រវើក។ ប្រាសាទកណ្តាលមានលក្ខណៈជាភ្នំមាន ៥ថ្នាក់ ដោយមានជណ្តើរឡើងទៅលើគ្រប់ទិសទាំង ៤ តែជញ្ជាំងទិសខាងកើតនៅ ល្អជាងគេ នៅហោរជាងទ្វារខាងកើត មានរូបចម្លាក់យក្សក្រុងរាពណ៍ឬ ឥន្ទជិត ថែ្លងសរកើតជាចំណងនាគបាស ទៅរុំព័ទ្ធព្រះលក្ស៍ដែលមានទ័ពស្វាចោមរោមជាបរិវារ។ នៅតាមថ្នាក់នីមួយៗ សុទ្ធតែមានចម្លាក់រឿងដកស្រង់ចេញពី ព្រហ្មញ្ញសាសនា តែគួរឲ្យស្តាយរូបចម្លាក់ទាំងនោះរលុបស្ទើរអស់ទៅហើយ ដោយទ្រាំទ្រនឹងធាតុអាកាសក្តៅត្រជាក់ភ្លៀងខ្យល់ អស់ជាង ១ពាន់ឆ្នាំ។ បើយោងតាមឯកសារប្រវត្តិសាស្រ្តខែ្មរ បញ្ជាក់ថាបន្ទាប់ពីបានឡើងសោយរាជ្យសម្បត្តិនៅ គ.ស ៨៧៧ […]

Continue Reading

បុរសកំហូច! ប៉ុនប៉ងរំលោភនារីចិត្តសឿង បានត្រឹមត្រូវក្បាល៣អង្រែបុកគ្រឿង និងជាប់ខ្នោះ

ភ្នំពេញ៖ជនសង្ស័យម្នាក់ ទាញអាវនារីរងគ្រោះរបូត និងស្ទាបអង្អែលបំណងរំលោភសេពសន្ថវៈ តែត្រូវនារីរងគ្រោះទាញយកអង្រែវ៉ៃក្បាលចំនួនបីអង្រែ រួចប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួន កាលពីវេលាម៉ោង១៣ រសៀលនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួលលេខ ២៤DE2 ផ្លូវលេខ២៤៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។ សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យពាក់ព័ន្ធករណីប៉ុនប៉ងរំលោភសេពសន្ថវៈនេះ ឈ្មោះ ផន ខន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរអូសរទេះបន្លែ នៅចំណុចផ្ទះជួលលេខ ២៤DE2 ផ្លូវលេខ២៤៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។ ចំណែកនារីរងគ្រោះ ឈ្មោះ ស អាយុ ១៩ឆ្នាំ ។ នារីរងគ្រោះ បានរៀបរាប់ឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១០ និង៤៥នាទី ជនសង្ស័យដែលជួលបន្ទប់ខាងលើផ្ទះនាងស្នាក់នៅ បានដើរទៅមកចុះឡើងមុខផ្ទះនាង ធ្វើឲ្យនាងមានការសង្ស័យ ហើយនាងបានដេញចេញ តែជនសង្ស័យមិនព្រមចេញ រួចក៏ស្ទុះទៅទាញដៃនាងចូលក្នុងផ្ទះបាយតែម្ដង។ ពេលនោះ នាងក៍បានទាញយកអង្រែមួយកាន់ជាប់នឹងដៃ ។ ពេលជនសង្ស័យអូសដៃនាងដល់បន្ទប់ទឹកក្នុងផ្ទះបាយនោះ ជនសង្ស័យបានទាញអាវនាងរបូត […]

Continue Reading

ឃាត់ខ្លួន​ម្ចាស់​ហាង​ម្នាក់ លក់​ស៊ី​មកា​ត​ទូរស័ព្ទ​ដោយ​មិន​យក​អត្តសញ្ញាណ​ប័ណ្ណ

ភ្នំពេញ​៖ ដោយ​ទទួល​បាន​បញ្ជា​ពី ឯកឧត្តម នាយ​ឧត្តមសេនីយ៍​អគ្គស្នងការ​នគរបាល​ជាតិ និង​យោង​តាម​ដីការ​បញ្ជា​អោយ​ចូលខ្លួន​របស់​ព្រះរាជអាជ្ញា អម​សាលាដំបូង​រាជធានី​ភ្នំពេញ​, កាលពី​ថ្ងៃ ទី​១១ ខែកក្កដា ឆ្នាំ​២០១៩ នេះ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​សហ​ការណ៍ជាមួយ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា បាន​ធ្វើការ​នាំ​ខ្លួន បុរស​ម្នាក់​ឈ្មោះ ស​.​វ​.​ធ អាយុ ៤១ ឆ្នាំ ជនជាតិ​ខ្មែរ ជា​ម្ចាស់​ហាង​លក់​ទូរស័ព្ទ​និង​បញ្ចាំ ដើម្បី​សាកសួរ ពាក់ព័ន្ធ​នឹង​ការ​លក់​ស៊ី​មកា​ត​ទូរស័ព្ទ​ដោយ​មិន​យក​អត្តសញ្ញាណ​បណ្ណ ដោយ​ធ្វើ​អក្សរ​LED រត់​ពីមុខ​ហាង “​ទិញ​ស៊ី​មកា​ត​មិន​ចាំបាច់​ប្រើ​អត្តសញ្ញាណប័ណ្ណ​” ដែល​ផ្ទុយ​ពី​លិខិត​របស់​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា លេខ​១១០៦ ន​.​ទ​.​ក ចុះ​ថ្ងៃ​ទី ២១ ខែមិថុនា ឆ្នាំ​២០១៨ ស្តី​ពី​ឱសានវាទ​ចុង​ក្រោយ ត្រឹម​ថ្ងៃ​០១ ខែកក្កដា ឆ្នាំ​២០១៨ ក្នុង​ការ​បញ្ឈប់ ការ​លក់​ស៊ី​មកា​ត​ទូរ​សព្ទ័​ដោយ​មិន​យក​អត្តសញ្ញាណ​បណ្ណ និង​ច្បាប់​ស្តី​ពី​ទូរគមនាគមន៍​។តាម​ការ​សាកសួរ​របស់​មន្ត្រី​ជំនាញ ស​.​វ​.​ធ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​លក់​ស៊ី​មកា​ត​ដោយ​មិន​យក​អត្តសញ្ញាណ​បណ្ណ​សម្គាល់​ខ្លួន និង​លក់​ស៊ី​មកា​ត​ដែល​មាន​អត្តសញ្ញាណ​បណ្ណ​អ្នក​ដទៃ​ជំនួស ព្រមទាំង​បាន​ធ្វើ LED ដើម្បី​ផ្សាយ​ពិតប្រាកដ​មែន​។ បច្ចុប្បន្ន នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​អគ្គស្នងការ​នគរបាល​ជាតិ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​។ សូម​បញ្ចា​ក់​ផង​ដែរ​ថា កន្លង​មក​មាន​បទល្មើស​ជា​ច្រើន ដូច​ជា​ការ​ទូរស័ព្ទ​មក​បោក​បញ្ឆោត​ជន​រង​គ្រោះ​ដើម្បី​ឈ្នះ​រង្វាន់​ផ្សេង​ៗ ការ​ឆរ​បោក​តាម​រយះ​ការ​ក្លែង​ធ្វើ​ជា​សាច់ញាត្តិ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ […]

Continue Reading